COVID-19
អន្តរជាតិ
កូវីដ-១៩៖ អ្នកស្លាប់នៅអាមេរិកឡើងដល់ជាង៥១ម៉ឺននាក់
22, Feb 2021 , 9:54 am        
រូបភាព
លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន។ រូបថត AP
លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន។ រូបថត AP
ដោយ: ថ្មីៗ
សហរដ្ឋអាមេរិក មានករណីស្លាប់ដោយសារកូវីដ-១៩ ជិត១៣០០នាក់បន្ថែមទៀតកាលពីថ្ងៃម្សិលមិញ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់ជាង៥១ម៉ឺននាក់ក្នុងចំណោមអ្នកជំងឺជាង២៨,៧៦លាននាក់។ រីឯនៅលើពិភពលោកទាំងមូល អ្នកស្លាប់ឡើងដល់ជាង២,៤៧លាននាក់ក្នុងចំណោមជិត១១២លានករណី។



ឥណ្ឌាស្ថិតនៅចំណាត់ថ្នាក់លេខ២បន្ទាប់ពីសហរដ្ឋអាមេរិក លើករណីឆ្លង ដោយមានជាង១១លានករណី ប៉ុន្តែចំនួនស្លាប់ស្ថិតនៅលំដាប់ទី៤ ដោយមានជាង១៥,៦៤ម៉ឺននាក់។ ម៉ិកស៊ិកមានអ្នកស្លាប់ជាង១៧,៩៧ម៉ឺននាក់ក្នុងចំណោមជាង២,០៣លានករណី។ ប្រេស៊ីល មានជាង១០,១៦លានករណី ដោយអ្នកស្លាប់មានជាង២៤,៦៥ម៉ឺននាក់។

បណ្តាប្រទេសដែលមានអ្នកស្លាប់ច្រើនបន្តបន្ទាប់រួមមាន ចក្រភពអង់គ្លេស ជាង១២ម៉ឺននាក់ អ៊ីតាលីជាង៩៥០០០នាក់ បារាំងជាង៨៤០០០នាក់ រុស្ស៊ី ជាង៨៣០០០នាក់ អាល្លឺម៉ង់ជាង៦៨០០០នាក់ អេស្ប៉ាញជាង៦៧០០០នាក់ អ៊ីរ៉ង់ជាង៥៩០០០នាក់ កូឡុំប៊ីជាង៥៨០០០នាក់ អាហ្សង់ទីនជាង៥១០០០នាក់ និងអាហ្វ្រិកខាងត្បូងជិត៥ម៉ឺននាក់។

នៅតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី មានអ្នកស្លាប់ជាង៣៤០០០នាក់ក្នុងចំណោមជាង១,២៧លានករណី ហ្វីលីពីនស្លាប់ជាង១២០០០នាក់ក្នុងចំណោមជាង៥៦ម៉ឺនករណី មីយ៉ាន់ម៉ាស្លាប់៣១៩៦លើជាង១៤ម៉ឺនករណី និងម៉ាឡេស៊ីស្លាប់១០៥៦នាក់លើជាង២៨ម៉ឺនករណី៕





© រក្សាសិទ្ធិដោយ thmeythmey.com