អត្ថបទពាណិជ្ជកម្ម
ឆ្នាំ​២០២១ ខេ ស៊ី​មេន ចាប់ផ្ដើម​ផលិត​ស៊ីម៉ងត៍​ដែល​ទើប​អភិវឌ្ឍ​ថ្មី ជាមួយនឹង​សំបកបាវ​ថ្មី​
22, Feb 2021 , 3:19 pm        
រូបភាព
​ក្រុមហ៊ុន ខេ ស៊ី​មេន បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី សម្ពោធ​ដំណើរ​ការផលិត នូវ​ផលិតផល​ស៊ីម៉ងត៍​ដែល​អភិវឌ្ឍ​ថ្មី​របស់ខ្លួន ជាមួយនឹង​សំបកបាវ​ថ្មី នៅឯ​រោងចក្រ កំពត ស៊ី​មេន របស់ខ្លួន​នៅ​ខេត្តកំពត​។ 

​លោក រ៉ាត់​ឆា​យុ​ត កា​សេម​ឆៃ​សិរី (Ratchayut Kasemchaisiri) នាយក​ក្រុមហ៊ុន អេស​ស៊ីជី ប្រចាំ​កម្ពុជា បាន​ដឹកនាំ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ដទៃទៀត  រៀបចំ​ប្រារព្ធ​ពិធី​សម្ពោធ​នេះ និង​បានធ្វើ​ដំណើរ​ទស្សនកិច្ច ពិនិត្យមើល​ខ្សែ​ច្រវាក់​ផលិតកម្ម នៅក្នុង​រោងចក្រ កំពត ស៊ី​មេន ។ 
 
​ពិធី​សម្ពោធ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ គឺ​មួយ​សប្ដាហ៍ បន្ទាប់ពី​ពិធី​ជួបជុំ​តំណាង​ចែកចាយ​ប្រចាំឆ្នាំ ដែល​ក្រុមហ៊ុន ខេ ស៊ី​មេន បានរៀបចំ​ឡើង ដើម្បី​បង្ហាញ​ការផ្លាស់ប្ដូរ​រូបរាង​ថ្មី រូបមន្ត​ថ្មី និង​ផលិតផល​ថ្មី​របស់​ស៊ីម៉ងត៍ ខេ ស៊ី​មេន ទៅដល់​តំណាង​ចែកចាយ និង​ដៃគូ​អភិវឌ្ឍន៍​គម្រោង​សំណង់​មកពី​ទូទាំងប្រទេស ។​


 
​លោក រ៉ាត់​ឆា​យុ​ត កា​សេម​ឆៃ​សិរី នាយក​ក្រុមហ៊ុន អេស​ស៊ីជី ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍​នៅឯ​ពិធី​ក្រុង​ពាលី ក្នុង​បរិវេណ​រោងចក្រ កំពត ស៊ី​មេន នៅ​ខេត្តកំពត យ៉ាង​ដូច្នេះ ៖ «​នៅ​ឆ្នាំ​២០២១​នេះ យើង​ចាប់ផ្ដើម​ទសវត្សរ៍​ថ្មី ជាមួយនឹង​ការអភិវឌ្ឍ​ទម្រង់​ថ្មី សម្រាប់​ស៊ីម៉ងត៍ ខេ ស៊ី​មេន ។ ការអភិវឌ្ឍ​ថ្មី​នេះ គឺ​ផ្ដើមចេញពី​មហិច្ឆតា​ដ៏​រឹងមាំ​របស់​យើង ដើម្បី​រក្សា​ភាព​ឈានមុខ​គេ​របស់​យើង នៅក្នុង​ចំណែក​ទីផ្សារ និង​ភាពល្អ​ប្រណីត​លើសគេ ផ្នែក​ម៉ាក​យីហោ​»​។​
 
​លោក រ៉ាត់​ឆា​យុ​ត បាន​បន្ថែមថា ៖ «​គោលដៅ​ចុងក្រោយ​បំផុត​របស់​យើង គឺ​នាំមក​នូវ​នវានុវត្តន៍ និង​កំណើន​ប្រកបដោយ​ចីរភាព សម្រាប់​វិស័យ​សំណង់ និង​ការរស់នៅ នៅ​កម្ពុជា ដែល​នឹង​ផ្ដល់​គុណភាព​រស់នៅ​កាន់តែ​ប្រសើរឡើង ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​»​។ 
 
​ស៊ីម៉ងត៍ ខេ ស៊ី​មេន ឥឡូវនេះ មាន​សំបកបាវ​ថ្មី ហើយ​រចនាបថ​នៃ​សំបកបាវ​ថ្មី​នេះ គឺ​កើតចេញពី​ឆន្ទៈ​មោះមុត​របស់​យើង ក្នុងការ​បោះជំហាន​ឲ្យ​លឿន ឆ្ពោះទៅរក​អនាគត ដោយ​ប្រើ​កេរដំណែល​និង​បទពិសោធន៍​របស់​យើង ក្នុងនាម​ជា​ម៉ាក​យីហោ​ខ្មែរ​ដំបូង​គេ​បំផុត នៅក្នុង​ទីផ្សារ​កម្ពុជា​។ 
 



​ស៊ីម៉ងត៍ ខេ ស៊ុប​ពែរ មាន​រូបមន្ត​ថ្មី​។ វា​ត្រូវបាន​អភិវឌ្ឍ​ឲ្យ​ក្លាយជា​ស៊ីម៉ងត៍ ដែល​អាច​ប្រើ​បាន​សម្រាប់​ការងារ​ចម្រុះ​។ អ្នកប្រើប្រាស់ នឹង​វាយតម្លៃ​ខ្ពស់​ចំពោះ​គុណ​តម្លៃ​របស់ ខេ ស៊ុប​ពែរ ជា​ស៊ីម៉ងត៍​មួយ​ប្រភេទ សម្រាប់​ការងារ​ចម្រុះ​គ្រប់មុខ គឺ​ការ​ចាក់សាប និង​គ្រឿង​បង្គុំ​ស្រាលៗ ការរៀប​ឥដ្ឋ និង​ការងារ​បូក ។ 
 
​រីឯ​ផលិតផល​ថ្មី គឺ ស៊ីម៉ងត៍ ខេ ផោ​វើ​រ ផ្លា​ស្ទ័​រ​រីង វិញ ត្រូវគេ​ចាត់ទុកថា ជា​ស៊ីម៉ងត៍​បូក​ដែល​ល្អ​បំផុត ដែល​ធ្វើ​ឲ្យ​ជញ្ជាំង​មាន​ភាព​រលោង​ស្អាត​បំផុត និង​គ្មាន​ស្នាម​ប្រេះ​៕
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com