ពីនេះ ពីនោះ
«​កតញ្ញូ និង​កតញ្ញុតាធម៌​» មិនមែន​«​ក​ត្ត​ញ្ញូ និង​ក​ត្ត​ញ្ញុ​តា​ធម៌​»​ឡើយ​
23, Feb 2021 , 7:29 am        
រូបភាព
​ការពិតទៅ​ពលរដ្ឋ​ខ្មែរ​ប្រាកដជា​ស្គាល់​នូវ​និយមន័យរ​បស់ពាក្យ​«​កតញ្ញូ និង​កតញ្ញុតាធម៌​»​នេះហើយ​គ្រាន់តែ​ពាក្យ​នេះ ត្រូវបាន​ពលរដ្ឋ​ខ្មែរ​មួយចំនួន​សរសេរ​មិនទាន់​ត្រឹមត្រូវ ដោយ​អ្នកខ្លះ​សរសេរ​«​កតញ្ញូ និង​កតញ្ញុតាធម៌​»​ទៅជា​«​ក​ត្ត​ញ្ញូ និង​ក​ត្ត​ញ្ញុ​តា​ធម៌​»​ទៅវិញ ដោយ​សរសេរ​បែបនេះ​មិន​ត្រឹមត្រូវ​ឡើយ​។​

 
« កតញ្ញូ​» មានន័យថា អ្នកដឹង​ឧបការគុណ​ដែល​អ្នក​ឯទៀត​គេ​បានធ្វើ​ហើយ​ដល់​ខ្លួន គឺ​អ្នក​ដែល​មិន​ភ្លេច​, មិន​រមឹលគុណ​គេ​។ ឧទាហរណ៍​៖ បុរស​កតញ្ញូ​, ស្ត្រី​កតញ្ញូ​, កូន​កតញ្ញូ​។ ពាក្យ​នេះ​ផ្ទុយ​ពី​ពាក្យ អកតញ្ញូ ដែល​មានន័យថា មិនដឹង​គុណ និង​រមឹលគុណ​។ 
 
«​កតញ្ញុតា​»​មានន័យថា  សេចក្ដី​ដឹង​ឧបការគុណ​ដែល​អ្នកដទៃ​បានធ្វើ​ដល់​ខ្លួន​។ បុត្រ​ធីតា ត្រូវមាន​កតញ្ញុតា​ចំពោះ​មាតាបិតា ។ កតញ្ញុតាធម៌​គឺ​មានន័យថា ធម៌​គឺ​កតញ្ញុតា​។ កតញ្ញុតាធម៌​រប​ស់បុ​ត្រ​ធីតា​៕ 
 
 
 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com