ជាតិ
មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង រំពឹងថា​ការនាំចេញ​ស្រូវ​នឹង​កើនឡើង ក្រោយ​ដំឡើង​ឡស​ម្ងួ​ត​
23, Feb 2021 , 8:59 am        
រូបភាព
ប្រធានមន្ទីកសិកម្ម ព្រៃវែង
ប្រធានមន្ទីកសិកម្ម ព្រៃវែង
ដោយ:
​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង កំពុង​រៀបចំ​សាងសង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ ដែលមាន​ទីតាំងនៅ​ភូមិ​ព្រៃ​កណ្តៀង ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាម​រក៍​។ លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង ប្រាប់​សារព័ត៌មាន ThmeyThmey25 តាម​ទូរ​សព្ទ​ដូច្នេះ ដោយ​លោក​បញ្ជាក់ទៀតថា គម្រោង​សាងសង់​នេះ នឹង​ចំណាយពេល​សាងសង់​៧​ខែ​។

 
​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង  រំពឹងថា ការនាំចេញ​ស្រូវ​ពី​ខេត្តព្រៃវែង នឹងមាន​កំណើន ២០​ភាគរយ ក្រោយ​ឡស​ម្ងួ​ត​ស្រូវ​នេះ​សង់​រួចរាល់​។ លោក អ៊ុក សំណាង មានប្រសាសន៍​ដូច្នេះ​៖« ខេត្តព្រៃវែង​ទទួលបាន​សិទ្ធិ​សាងសង់​ឃ្លាំង​ស្តុក​-​ឡស​ម្ងួ​ត​ស្រូវ ពី​រាជរដ្ឋាភិបាល​។ ការសាងសង់​ឡស​ម្ងួ​ត​ជា​ផ្នែក​សំខាន់ ជួយ​បង្កើន​គុណភាព​គ្រាប់​ពូជស្រូវ​។ យើង​សង្ឃឹមថា ក្រោយ​បញ្ចប់​គម្រោង​ដំឡើង​ឡស​ម្ងួ​ត​ស្រូវ​នេះ ចប់សព្វគ្រប់ ការនាំចេញ​ស្រូវ​ក្នុង​ខេត្តព្រៃវែង នឹង​កើនឡើង​២០​ភាគរយ​»​។​
 
​គួរ​កត់សម្គាល់ថា ខេត្តព្រៃវែង ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ រយៈពេល​២​ឆ្នាំ​ជាប់​គ្នា គឺ​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ជា​ខេត្ត​ដែល​ផលិត​ស្រូវ​បាន​ច្រើនជាងគេ​។ តាម​របាយការណ៍​រប​ស់​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង កាលពី​ឆ្នាំ​២០២០ ខេត្តព្រៃវែង​បាន​នាំចេញ​ស្រូវ​ចំនួន​ប្រមាណ ១,៦​លាន​តោន ទៅកាន់​ប្រទេស​វៀតណាម​។ 
 
​សូមបញ្ជាក់ កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ជាមួយ​ក្រុមហ៊ុន​ចិន លើ​គម្រោង​សាងសង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​ចំនួន​១០​កន្លែង ក្នុង​សមត្ថភាព​ស​ម្ងួ​ត ១៣ ០០០​តោន​ក្នុង​មួយថ្ងៃ នៅ​ខេត្តពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្ដាល កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​៕
 
 

Tag:
 ស្រូវ​
  អ៊ុក សំណាង​
  ព្រៃវែង​
© រក្សាសិទ្ធិដោយ thmeythmey.com