មាស សុខ​សោភា ទទួលបាន​ការបំពាក់​មកុដ ពី​អគ្គនាយិកា ក្នុង​ថ្ងៃ​សម្ពោធ​ផលិតកម្ម​«​រាម​» និង​បាន​ប្រសិទ្ធ​នាម​ជា «​គ្រាប់ពេជ្រ​របស់​ផលិតកម្ម​»
អត្ថបទពាណិជ្ជកម្ម
មាស សុខ​សោភា ទទួលបាន​ការបំពាក់​មកុដ ពី​អគ្គនាយិកា ក្នុង​ថ្ងៃ​សម្ពោធ​ផលិតកម្ម​«​រាម​» និង​បាន​ប្រសិទ្ធ​នាម​ជា «​គ្រាប់ពេជ្រ​របស់​ផលិតកម្ម​»
22, Feb 2021 , 6:29 pm        
រូបភាព
​ភ្នំពេញ​៖ កាលពីពេល​កន្លង​ថ្មីៗ​នេះ ​ពិធី​បើកសម្ពោធ ផលិតកម្ម រាម ជា​ផ្លូវការ ត្រូវបាន​ការរៀបចំ​ពិធី​យ៉ាង​អធិកអធម ជាមួយនឹង  ព្រឹត្តិការណ៍​ទទួល​ស្វាគមន៍​តារាចម្រៀង មាស សុខ​សោភា និង​ការបើក​បង្ហាញ​នូវ​តារាចម្រៀង​លោក ដួង វិ​រៈ​សិ​ដ្ឋ ផងដែរ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​មជ្ឈមណ្ឌល  THE PREMIER CENTRE SENSOK​។​

​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ របស់​ផលិតកម្ម រាម នេះ គេ​សង្កេតឃើញថា មានការ​ចូលរួម​យ៉ាង​ច្រើន ពី​សំណាក់​តារា​ល្បីៗ និង​វត្តមាន​ភ្ញៀវកិត្តិយស​ដែលមាន​ទាំង​ពាណិជ្ជករ អ្នកជំនួញ និង​បុគ្គល​ដែលមាន​កេរ្តិ៍ឈ្មោះ​ជាច្រើនរូប នៅក្នុង​ពិធី​ដ៏​ឱឡារិក​នេះ​។​
 
​កាន់តែ​ពិសេស​ថែមទៀត​នោះ អ្នកស្រី នួន ស៊ុ​ន្ទ​រី អគ្គនាយិកា​ផលិតកម្ម «​រាម​» ក៏បាន​បំពាក់​មកុដ​នាគ ជូន​ដល់​តារាចម្រៀង មាស សុខ​សោភា ព្រម​ជាមួយនឹង​ការបើក​បង្ហាញ នូវ​តារាចម្រៀង លោក ដួង វិ​រៈ​សិ​ដ្ឋ និង​ប្រកាស​ផ្លូវការ​ថា​ជា តារា​កុងត្រា​ផលិតកម្ម រួមជាមួយ ប្រសិទ្ធ​នាម​ថា​ជា «​គ្រាប់ពេជ្រ​របស់​ផលិតកម្ម​» ផងដែរ​។​


 
​ថ្លែង​នៅ​ពិធី​ក្នុង​ថ្ងៃ​នោះដែរ តារាចម្រៀង​ម្ចាស់​សម្លេង​ផ្អែម​ធម្មជាតិ  មាស សុខ​សោភា បានប្រកាស​ជំហរ​របស់ខ្លួន​ថា សម្រាប់​វត្តមាន​របស់​នាង ជាមួយ​ផលិតកម្ម រាម គឺមាន​កុងត្រា​រយៈពេល​ពេញ ១ ឆ្នាំ តែម្ដង ។ បន្ថែម​ពីនេះ​ផងដែរ មាស សុខ​សោភា ក៏បាន​ថ្លែងអំណរគុណ ដល់​អ្នកគាំទ្រ ដែល​តែងតែ​ស្រឡាញ់ គាំទ្រ រូបនាង​កន្លងមក​។​


 
​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​ថ្ងៃ​ទទួល​ស្វាគមន៍​តារាចម្រៀង  មាស សុខ​សោភា និង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ ផលិតកម្ម «​រាម​» ផលិតកម្ម ក៏បាន​ដាក់​បញ្ចេញ​ផ្លូវការ​នូវ បទ​ចម្រៀង​ស្នាដៃ​ដំបូង របស់​តារាចម្រៀង មាស សុខ​សោភា នៅក្នុង​ផលិតកម្ម​នេះ មាន​ចំណងជើង​ថា «​ត្រឡប់​» ដែល​ផលិត​យ៉ាង​សម្រិតសម្រាំង ដោយ​ក្រុមការងារ ផលិតកម្ម រាម​៕
 






(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com