COVID-19
ជាតិ
សកម្មភាពយកសំណាករកកូវីដ-១៩ លើគ្រូ សិស្ស និងអ្នកពាក់ព័ន្ធនៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី
22, Feb 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានយកសំណាក ពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្ស វិទ្យាល័យហ៊ុន សែន ភ្នំពេញថ្មី ព្រមទាំង មួយចំនួន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។  វិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី ស្ថិតក្នុងចំណោមសាលារៀនចំនួន៧ ដែលជាប់ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍២០កុម្ភៈ ដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យផ្អាកដំណើរការសិក្សានៅក្នុងសាលា ហើយតម្រូវឲ្យសិស្ស និងគ្រូ ដែលជាប់ពាក់ព័ន្ធ ត្រូវធ្វើតេស្តរកកូវីដ-១៩ នៅទីតាំងនេះ។


 
 
នាយកវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី បានបញ្ជាក់ប្រាប់ Thmeythmey25 ថា មានសិស្ស ចំនួន៤ ២៤៥នាក់, បុគ្គលិកសរុប ២១២នាក់ និងអ្នកលក់ចំណីអាហារក្នុងសាលាចំនួន៣០នាក់។ តែយ៉ាងណាក៏ដោយ ការយកវត្ថុសំណាកនាពេលនេះ គឺសម្រាប់អ្នកដែលពាក់ព័ន្ធផ្ទាល់ជាមួយនឹងថ្នាក់ទី១២ម្នាក់ ដែលអាណាព្យាបាលរបស់គេត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩។ 
 
គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ នៅកម្ពុជាមានចំនួន៥៦៨នាក់ ជាសះស្បើយចំនួន៤៧៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន៩៣នាក់។ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឡើងដល់៧៦នាក់៕
















































 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com