កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បានស៊ុតបាល់បញ្ចូលទីលើគ្រប់ក្រុមនៅក្នុងក្របខណ្ឌ Serie A
23, Feb 2021 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
Cristiano Ronaldo បានតែតបាល់បញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះ ៣-០ លើក្រុមបាតតារាង Crotone ដើម្បីតាមពីក្រោយក្រុមកំពូល Inter Milan ៨ពិន្ទុក្រុងក្របខណ្ឌ Serie A។ គ្រាប់ទី១៧ និងទី១៨នេះ មានន័យថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ បានស៊ុតបាល់បញ្ចូលទីទៅលើក្រុមទាំងអស់ដែលកំពុងលេងនៅក្នុងក្របខណ្ឌកំពូលអ៊ីតាលី។

 
Crotone ជាក្រុមចុងក្រោយដែល Ronaldo បានស៊ុតបាល់បញ្ចូលទី ដែលធ្វើឲ្យគ្រាប់បាល់សរុបឡើងដល់៧០គ្រាប់ បើគិតចាប់តាំងពីបានផ្ទេរទៅកាន់ Juventus។ ប៉ុន្តែបើគិតចាប់តាំងពីចាកចេញពី Real Madrid មក ក្រុម Chievo Verona ជាក្រុមតែមួយគត់ដែល Ronaldo គ្មានគ្រាប់បាល់ ហើយបច្ចុប្បន្នកំពុងលេងនៅក្របខណ្ឌ Serie B។
 
ជាមួយគ្នានេះ Ronaldo កំពុងតាមឲ្យទាន់កំណត់ត្រារបស់ Zlatan Ibrahimovic។ Crotone ជាក្រុមទី៧៨ដែល Ronaldo បានស៊ុតបញ្ចូលទីក្នុងចំណោមក្រុមនៃក្របខណ្ឌកំពូលរបស់អឺរ៉ុប រីឯ Zlatan ស៊ុតបញ្ចូលទីលើក្រុមចំនួន៧៩ បើគិតចាប់តាំងពីឆ្នាំ២០០០មក៕ 
 

Tag:
 Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com