អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន RMA Cambodia ប្រគល់​រថយន្ត ហ្វ​ដ ចំនួន​២​គ្រឿង និង​ដាក់​ឲ្យ​ដំណើរការ​ម​ជ្ឈ មណ្ឌល​បណ្តុះបណ្តាល​បច្ចេក​ទេស​រថយន្ត ហ្វ​ដ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា
23, Feb 2021 , 5:39 pm        
រូបភាព




​ភ្នំពេញ - ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group) បាន ប្រារព្ធ​ពិធី “​ប្រគល់​រថយន្ត ហ្វ​ដ ចំនួន​២​គ្រឿង និង​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេសរ​ថយ​ន្ត ហ្វ​ដ​” ទៅដល់​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC)​។ ពិធី​នេះ ត្រូវបាន​រៀបចំឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក ប៊ុន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC)​។ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត ហ្វ​ដ ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ជុស​ជុល និង​ថែទាំ​រថយន្ត Ford ដែល​ត្រូវបាន​បង្កើតឡើង សម្រាប់​ប្រើប្រាស់​ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ដែលមាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ស្រែ​រា​ចាស់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ក្បែរ​វត្ត​ពូន​ភ្នំ​)​។​

 
​ក្រុមហ៊ុន អ អិ​ម អេ បាន​ឧបត្ថម្ភ និង​គាំទ្រ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត ហ្វ​ដ នេះ​ឡើង ដោយបាន​ជួសជុល និង​កែលំអ​រោង​ជាង​ទាំងមូល ព្រមទាំង​បំពាក់​នូវ​គ្រឿង​បរិក្ខារ​សម្រាប់​សិក្សា និង​គ្រឿង​តុបតែង​លំអ រថយន្ត ហ្វ​ដ ២​គ្រឿង​ផងដែរ​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​បណ្ដុះ​បណ្ដាល​ជំនាញ​បច្ចេកទេស​នានា សម្រាប់​ផ្ដល់ឱកាស​ដល់​សិស្ស និស្សិត​សិក្សា​រៀនសូត្រ ហ្វឹកហាត់​ការងារ ដោយ​អនុវត្ដ​ន៍​ផ្ទាល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស និង​គ្រូ​បង្គោល​របស់​ក្រុមហ៊ុន អ អិ​ម អេ តាមរយៈ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ក្រុមហ៊ុន អ អិ​ម អេ និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC)​។​




 
​លោក ង​ន សាំង អគ្គនាយក ក្រុមហ៊ុន RMA Cambodia បាន​មានប្រសាសន៍ថា​៖ «​ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិ​ម អេ បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង ៥០​ម៉ឺន​ដុល្លារ សម្រាប់​ការវិនិយោគ​លើ​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង​ជំនាញ​ផ្សេងៗ​ដល់​បុគ្គលិក និង​សិស្ស​និស្សិត តាម​សាលា​បច្ចេកទេស​នានា​។ តាមរយៈ​ការវិនិយោគ​ទៅលើ​វិស័យ​ធនធានមនុស្ស​នេះហើយ ដែលជា​កត្តា​ជុំរុញ ឲ្យ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស រថយន្ត ហ្វ​ដ នេះ​លេចចេញ​ជា​រូបរាង​ឡើង​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត ហ្វ​ដ នេះ នឹង​ក្លាយជា​មជ្ឈមណ្ឌល​មួយ ដែល​ចូលរួម​យ៉ាងសកម្ម ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ ផ្នែក​បច្ចេកទេស​យានយន្ត ជាពិសេស​ទៀត​នោះ ប្អូនៗ​និស្សិត ថែមទាំង​អាចមាន​ឱកាស ចូល​បម្រើការ​ក្នុង​ក្រុមហ៊ុន អ អិ​ម អេ ផងដែរ​»​។ 
 
​លើសពីនេះទៅទៀត គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត ហ្វ​ដ នេះ​ទទួល​បានការ​ជ្រោមជ្រែង​យ៉ាងខ្លាំង ពី​សំណាក់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមរយៈ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)​។ 


 
​លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន Ford បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារតែ​ភាពទំនើប​នៃ​បច្ចេកវិទ្យា ដែលមាន​បំពាក់​នៅលើ​រថយន្ត ហ្វ​ដ ហើយ​ថ្ងៃ​នេះដែរ ក្រុមហ៊ុន ហ្វ​ដ និង​ក្រុមហ៊ុន អ អិ​ម អេ បានប្រគល់​ជូន​រថយន្ត Ford Ranger Wildtrak ថ្មី​ចំនួន 2 គ្រឿង ដល់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា ដែល​នេះ​ជា​ឱកាស​ដ៏​ពិសេស​សម្រាប់​សិស្ស និស្សិត​ក្នុងការ​ស្វែងយល់​ពី​ចំណេះដឹង ក៏ដូចជា​បច្ចេកវិទ្យា​ទំនើបៗ​នៃ​រថយន្ត​»​។​
 
​លោក ប៉ុក ប៉ាន់ បាន​បន្ត​ដោយ​កោតសរសើរ​ក្រុមហ៊ុន ហ្វ​ដ និង​ក្រុមហ៊ុន អ អិ​ម អេ ដែល​បាន​ចំណាយធនធាន​យ៉ាងច្រើន ក្នុងការ​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ចូលរួមចំណែក ក្នុង​កសាង​ធនធានមនុស្ស​នៅ​កម្ពុជា​ផងដែរ ។ លោក ប៉ុក ប៉ាន់ ក៏​លើកទឹកចិត្ត ឲ្យ​ក្រុមហ៊ុន​នៅតែ​បន្តសកម្មភាព​ទាំងនេះ ជូន​ដល់​សង្គម​បន្ថែមទៀត​។​
 


​លោក ប៊ុន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖« វិទ្យា​សា្ថ​ន​ពហុបច្ចេកទេស​កម្ពុជា មួយឆ្នាំៗ មាន​សិស្ស​ចូលរៀន​រាប់ពាន់នាក់​។ ប៉ុន្តែ​នៅក្នុង​មុខជំនាញ​បច្ចេកទេស ឬ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ហាក់បីដូចជា​នៅមានកម្រិត​ទាប មិនទាន់​អាចឆ្លើយតប ទៅនឹង​តម្រូវការ​នៅឡើយ​ទេ​។ ដូច្នេះ​ខ្ញុំ​ជឿជាក់ថា តាមរយៈ​ការដាក់​ឲ្យ​ដំណើរការ ម​ជ្ឃ​មណ្ឌល​បណ្តុះបណ្តាល​បច្ចេក​ទេស​រថយន្ត ហ្វ​ដ នេះ នឹងធ្វើ​អាចបង្កើត​នូវ​ធនធានមនុស្ស ដែលមាន​ជំនាញ​ច្បាស់លាស់​ក្នុង​វិស័យនេះ​»​។ 
 


​ក្រៅពី​ការវិនិយោគ ទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ក្រុមហ៊ុន អ អិ​ម អេ ក៏បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​សកម្មភាព​មនុស្សធម៌ និង​កិច្ចការ​សង្គម​នានា​ដូចជា ការផ្តល់​មួកសុវត្ថិភាព ការសម្អាត​ទីក្រុង ការដាំ​កូនឈើ ការសាងសង់​សាលារៀន បណ្ណាល័យ អណ្ដូង​ទឹកស្អាត ការផ្ដល់​បង់​អង្គុយ និង​ធុងសំរាម​នៅតាម​សួនច្បារ​សាធារណៈ ការបរិច្ចាគ​ឈាម និង​ការផ្ដល់​មូលនិធិ​គាំពារ ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា កម្មវិធី Ford Driving Skills For Life ដែលជា​កម្មវិធី​បើក​វគ្គ​បណ្តុះបណ្តាល ទាក់ទង​នឹង​ការបើកបរ និង​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​។ ជាពិសេស​សកម្មភាព​ស​ប្បុ​រសធម៌​សំខាន់ៗ គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ ២០២០ នោះ​គឺ​ការចូល​ជា​មូលនិធិ​ដល់​កាកបាទក្រហមកម្ពុជា ការចូល​ជា​មូលនិធិ​ដល់​រាជរដ្ឋាភិបាល ក្នុង​ការទិញ​វ៉ាក់សាំង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំ​ងឹ Covid-19 ការជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ក្នុង​ខេត្តកំពង់ស្ពឺ ដោយ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​រថយន្ត Ford Pick Up ផ្ទាល់ ដើម្បី​ដឹក​ស្បៀងអាហារ សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ ជូន​ដល់​ប្រជាពលរដ្ឋ​ផ្ទាល់ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់​ផងដែរ និង​សកម្មភាព​ផ្សេងៗ​ជាច្រើន​ទៀត​។​
 







 
​លើសពីនេះទៅទៀត ក្រុមហ៊ុន អ អិ​ម អេ ក៏បានផ្តល់​នូវ​រថយន្ត Ford Pick up ចំនួន ១ គ្រឿង និង​ត្រាក់ទ័រ John Deere ចំនួន ២​គ្រឿងក្នុង​ឆ្នាំ ២០១៩​។ កាលពី​ខែ សីហា ឆ្នាំ​២០២០ ក្រុមហ៊ុន អ អិ​ម អេ បានប្រគល់​ជូន​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) ចំនួន ៤ គ្រឿង​បន្ថែមទៀត​។ ក្នុង​ឆ្នាំ ២០២១ នេះ ក្រុមហ៊ុន អ អិ​ម អេ ក៏​នៅតែ​បន្តសកម្មភាព​នេះ​ដដែល នោះ​គឺ​បន្ត​ប្រគល់​នូវ​រថយន្ត Ford Pick up ៦ គ្រឿង ជូន​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ដែល​ក្នុងនោះដែរ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ចំនួន ២ គ្រឿង ដែល​បានប្រគល់​កាលពី​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ វិទ្យាស្ថាន​បច្ចេកទេស​បាត់​ដំបង (BIT) នៅ​ខេត្តបាត់ដំបង​ចំនួន ២ គ្រឿង និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ (NPIA) នៅ​ខេត្តសៀមរាប ចំនួន​២​គ្រឿង​។ ដូចនេះ ចំនួន​រថយន្ត Ford Ranger Wildtrak ដែល​ត្រូវប្រគល់​តាំងពី​ឆ្នាំ ២០១៩ រហូតមកដល់​ឆ្នាំ ២០២១ នេះ មាន​ចំនួន​សរុប​រហូតដល់​ទៅ ១១ គ្រឿង​៕
 

 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com