COVID-19
ជាតិ
សិល្បះ
បិទរោងភាពយន្ត រោងសម្ដែងសិល្បៈ និងសារមន្ទីរនៅភ្នំពេញ និងកណ្តាល ២សប្ដាហ៍ រូបពីហ្វេសប៊ុកសារមន្ទីរជាតិ
×
ដោយ៖ ប៉ូ សុភា
នៅថ្ងៃទី២៣កុម្ភៈនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនដំណឹងឲ្យ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ផ្អាកដំណើរការរយៈពេល ២សប្តាហ៍។ តាមសេចក្តីជូនដំណឹងដដែល វិធានការនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងចាប់ផ្តើមពីថ្ងៃទី២៣ កុម្ភៈតទៅ។
មិនមែនតែរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនោះទេ ដែលតម្រូវឲ្យបិទដំណើរការសិន គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនោះទេ ក៏បានបិទដំណើរបណ្តោះអាសន្នដែរ ដោយសិស្សានុសិស្សត្រូវសិក្សាតាមប្រព័ន្ធអនឡាញវិញ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងសហគមន៍។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈនេះកម្ពុជារកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៩៣នាក់ ក្នុងនោះអ្នកសះស្បើយ៤៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១១៦នាក់។ តាមក្រសួងសុខាភិបាល អ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានដល់ទៅ ៩៩នាក់ហើយ៕
Tag:
សារមន្ទីរ
រោងភាពយន្ដ
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com