ការដំឡើង Solar Dome Dryer ដល់កសិករ ផលិតស្ករត្នោតសុវណ្ណៈ នៅក្នុងខេត្តកំពង់ស្ពឺ គឺដើម្បីឲ្យការផលិត កាន់តែទំនើបកម្ម បង្កើនទិន្នផលការផលិត និងមានអនាម័យខ្ពស់។
ក្រុមហ៊ុន HESED និង CCONMA កំពុងតែចូលរួមក្នុងកម្មវិធី IBS (Inclusive Business Solution) ដែលជាគម្រោងមួយ ក្នុងចំណោមគម្រោង ODA របស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
គម្រោង IBS ផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់គោលដៅរួម ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍសង្គម ដល់ប្រជាជនមានប្រាក់ចំណូលទាប នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយផ្តល់ឱ្យពួកគេ នូវឱកាសការងារនិងអាជីវកម្ម។
តាមរយៈគម្រោង IBS របស់ KOICA ក្រុមហ៊ុន HESED បានដំឡើងផ្ទះកញ្ចក់ នៅក្នុងភូមិចំនួន ៣ ក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវការជាចាំបាច់ នៅក្នុងដំណាក់កាលសម្ងួត នៃការផលិតស្ករត្នោត។
កាលពីមុន ស្ករត្នោត ត្រូវបានផលិតតាមផ្ទះកសិករនីមួយៗ ដូច្នេះវាមិនសូវមានអនាម័យទេ ពីព្រោះមិនមានកន្លែង និងឧបករណ៍ត្រឹមត្រូវ ហើយវាត្រូវការពេលវេលាច្រើន ដើម្បីសម្ងួតស្ករត្នោតប្រភេទម្សៅ ហើយក៏មានចំនួនកំណត់ដើម្បីស្ងួតក្នុងពេលតែមួយ។ ដើម្បីកែលម្អបញ្ហានេះ ក្រុមហ៊ុន HESED ក៏បានសាងសង់ផ្ទះសម្ងួតពន្លឺព្រះអាទិត្យនេះដល់សហគមន៍។

ផ្ទះសម្ងួតពន្លឺព្រះអាទិត្យ សហគមន៍ស្ករត្នោតសុវណ្ណៈ
ផ្ទះសម្ងួតពន្លឺព្រះអាទិត្យ សហគមន៍ស្ករត្នោតសុវណ្ណៈ
កសិករផលិតស្ករត្នោត មានការពេញចិត្តយ៉ាងខ្លាំង ដោយរំពឹងថា ការផលិតស្ករត្នោតនឹងកើនឡើង តាមរយៈផ្ទះសម្ងួតពន្លឺព្រះអាទិត្យនេះ។
លោកអុល ប្រធានសហគមន៍សហករណ៍ស្ករត្នោតកំពង់ស្ពឺ បានសម្តែងការដឹងគុណ ដោយថ្លែងថា លោករីករាយ ដែលបានរៀនពីរបៀបប្រើប្រាស់ផ្ទះសម្ងួតពន្លឺព្រះអាទិត្យ ហើយរីករាយចូលរួមធ្វើអាជីវកម្មស្ករត្នោត ជាមួយ ក្រុមហ៊ុន HESED និង KOICA ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន HESED បានសហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតសហគមន៍ផលិតស្ករត្នោតនេះ គឺមានពីរទីតាំង។ ទីតាំងទីមួយ គឺរោងចក្រផលិតស្ករត្នោត ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងទីពីរគឺ ខេត្តកំពង់ស្ពឺនេះ។ ក្រុមហ៊ុនរំពឹងថា ទីតាំងទាំងពីរនេះ នឹងអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ផ្សារទំនើបក្នុងស្រុក នឹងការនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាប្រទេសកូរ៉េខាងត្បូង ចិន និងសហរដ្ឋអាមេរិកជាដើម៕
https://www.hesedcambodia.com/




(អត្ថបទពាណិជ្ជកម្ម)