ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការឈឺចាប់​រ៉ាំរ៉ៃ​អាច​អាស្រ័យ​ទៅនឹង​ប្រតិកម្ម​នៃ​អារម្មណ៍​
25, Feb 2021 , 6:59 am        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា បើសិន​ការគ្រោះថ្នាក់​លើ​មនុស្ស​ម្នាក់​ដែល​នឹង​នាំអោយមាន​ការឈឺចាប់​រ៉ាំរ៉ៃ អាច​អាស្រ័យ​លើ​កម្រិត​នៃ​ការទាក់ទង​គ្នា​រវាង​ផ្នែក​ទាំងពីរ​នៃ​ខួរក្បាល​របស់​ពួកគេ​។​

 
​យោងតាម​ការស្រាវជ្រាវ​, តំបន់​ខួរក្បាល​ដែល​បាន​ទាក់ទង​នឹង​អារម្មណ៍ និង​អាកប្បកិរិយា​ហាក់ដូចជា​ផ្សារភ្ជាប់​គ្នាច្រើន​ចំពោះ​អ្នក​ដែលមាន​ការឈឺ​រ៉ាំរ៉ៃ​នោះ​។​
 
​វា​នា អាប់​កា​រៀន​(Vania Apkarian) ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​សរីរៈសាស្ត្រ​នៅឯ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Freinberg ក្នុង​ទីក្រុង ឈី​កា​ហ្គោ​បាន​និយាយថា ចំពោះ​លើកដំបូង​, យើង​អាច​ពន្យល់ថា​តើ​ហេតុអ្វី​មនុស្ស​ដែល​អាចមាន​ការឈឺ​ដូចគ្នា​ដំបូង នឹង​បន្ត​ការឈឺ​នោះ​ទៅជា​រ៉ាំរ៉ៃ​។​
 
​អាប់​កា​រៀន​បាន​បន្ថែមថា ការគ្រោះថ្នាក់​ដោយ​ខ្លួន​វា​មិន​គ្រប់គ្រាន់​ដើម្បី​ពន្យល់​ពី​មូលហេតុ​នៃ​ការឈឺ​នោះទេ​។ វា​ត្រូវតែមាន​ការគ្រោះថ្នាក់​ដោយ​លាយឡំ​ជាមួយនឹង​ស្ថានភាព​នៃ​គ្រោះថ្នាក់​។​
 
​ចំពោះ​ការស្រាវជ្រាវ​, អ្នកស្រាវជ្រាវ​បាន​ប្រើ​ការថត​ស្កេ​ន​ខួរក្បាល​ដើម្បី​ពិនិត្យមើល​ប្រតិកម្ម​រវាង​ផ្នែក​២​នៃ​ខួរក្បាល​គឺ​ផ្នែក​ខួរក្បាល​ខាងមុខ និង​ណ្វៃ​យ៉ូ អា​កុម​ប៊េ​ន​(Nucleus accumbens) លើ​អ្នកជំងឺ​៤០​នាក់​ដែលមាន​ការឈឺ​ខ្នង ហើយ​ទើបតែ​កើតមាន​ថ្មីៗ​ជា​លើកដំបូង​។ អ្នកជំងឺ​ត្រូវបាន​គេ​តាមដាន​ក្នុង​រយៈពេល​មួយឆ្នាំ​។​
 
​ដោយ​ការវិភាគ​នៃ​ការ​ស្កេ​ន​, អ្នកស្រាវជ្រាវ​អាច​ព្យាករណ៍​ថា​តើ​អ្នកជំងឺ​នឹង​វិ​វត្ត​ទៅជា​ការឈឺចាប់​រ៉ាំរ៉ៃ​៨៥%​។​
 
​ការស្រាវជ្រាវ​បានបង្ហាញ​ថា ប្រតិកម្ម​អារម្មណ៍​នៃ​ខួរក្បាល​ទៅនឹង​ការគ្រោះថ្នាក់​គឺជា​រឿង​សំខាន់​។​
 
​អាប់​កា​រៀន​បាន​និយាយថា វា​អាច​ថា ផ្នែក​នៃ​ខួរក្បាល​ទាំងនោះ​គឺ​ងាយ​នឹង​ដឹង​ចំពោះ​បុគ្គល​ណាមួយ ឬ​វា​អាចជា​ការជះឥទ្ធិពល​សេនេទិច និង​បរិស្ថាន​ដែល​ងាយ​ប៉ះពាល់​ទៅ​តំបន់​នៃ​ខួរក្បាល​ទៅនឹង​ប្រតិកម្ម​នៃ​កម្រិត​ដែល​ងាយ​ដឹង​។​យើង​សង្ឃឹមថានឹង​វិ​វត្ត​ការព្យាបាល​ថ្មី​ចំពោះ​ការព្យាបាល​ដោយ​ពឹង​ផ្អែកលើ​ការស្រាវជ្រាវ​នេះ​។​
 
​ការប៉ាន់ស្មាន​ប្រហែល​៣០​លាន ទៅ​៤០​លាន​នាក់​នៃ​ជនជាតិ​អាមេរិក​ទទួលរង​ការឈឺចាប់​រ៉ាំរ៉ៃ​នេះ​។ ការឈឺ​ខ្នង​គឺជា​រឿង​ដែល​កើត​ញឹកញាប់​ជាងគេ​។​
 
​អាប់​កា​រៀន​បាន​និយាយថា ការឈឺចាប់​រ៉ាំរ៉ៃ​គឺជា​ការឈឺចាប់​មួយ​ដែល​ធ្វើអោយ​ចំណាយ​ថវិកា​ច្រើនជាងគេ​បំផុត​នៅក្នុង​សហរដ្ឋអាមេរិក​, ផ្ទុយ​មកវិញ វា​នៅតែ​មិនមាន​ការព្យាបាល​ច្បាស់លាស់​ចំពោះ​ការឈឺចាប់​នេះ​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com