ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិន​ពិបាក​ឡើយ​! ក្បាលពោះ​រាបស្មើ​ឆាប់រហ័ស ដោយ​គ្រាន់តែ​បន្ថែម​គ្រឿងផ្សំ​ទាំងនេះ​ចូល​ទឹក​មុន​ទទួលទាន​
25, Feb 2021 , 8:59 pm        
រូបភាព
​ថា​តើន​រណា​ទៅ​មិន​ចង់បាន​រាង​ស្លី​ម​ស្អាត​នោះ​? ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ចង់បាន​រូបរាង​ស្រស់ស្អាត​ក្បាលពោះ​រាបស្មើ ប៉ុន្តែ​មិនដឹងថា​គួរ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​តាមរបៀប​ណា​មែន​ទេ​? ងាយ​ណាស់​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​សម្រក​ក្បាលពោះ​បាន​យ៉ាង​ឆាប់រហ័ស ៖

 
១. ទឹក​ជាមួយ​ខ្ទឹមស​
 
​អ្វីដែល​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ខ្ទឹមស ២​កំពឹស​ជា​បន្ទះៗ​។ រងចាំ​សម្រាប់​រយៈពេល ១០ នាទី សឹម​លាយ​វា​ជាមួយ​ទឹក​បរិមាណ ៥០០ មី​លី​លីត្រ​។ បន្ទាប់មក​រងចាំ​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ២ ម៉ោង​ទៀត សឹម​ទទួលទាន​។​
 
២. ទឹកជា​មួយ​ផ្លែ​ប៉ោម​និង​ឈើអែម​
 
​ហាន់​ផ្លែ​ប៉ោម ២​ផ្លែ​ជា​បន្ទះៗ រួមជាមួយ​សំបក​ឈើអែម​ចំនួន ២ ដាក់ចូល​ក្នុង​ទឹក​មួយ​ថូ​។ បន្ទាប់មក​យកទៅដាក់​ក្នុង​ទូទឹកកក​សម្រាប់​រយៈពេល ១​ម៉ោង សឹម​ទទួលទាន​។​
 
៣. ត្រសក់​
 
​ហាន់​ត្រសក់ ១​ផ្លែ ជា​បន្ទះៗ បន្ទាប់មក​យកទៅដាក់​ឱ្យ​កក រួច​សឹម​បន្ថែម​ចូលក្នុង​ទឹក​មុននឹង​ទទួលទាន​ពេល​ស្រេក​។ អ្នក​ក៏​អាច​បន្ថែម​ក្រូចឆ្មារ និង​ជី​អង្កាម​ចូល​ដើម្បី​បង្កើន​រសជាតិ​ផងដែរ​។​
 
៤. ទឹក​ជាមួយ​ម្រេចខ្មៅ​
 
​ម្រេចខ្មៅ​ម៉ដ្ឋ កន្លះ​ស្លាបព្រា​បាយ​, ខ្ញី​កិន​ម៉ដ្ឋ ១ ស្លាបព្រា​បាយ​, ទឹកឃ្មុំ ១​ស្លាបព្រា​បាយ​, ក្រូចឆ្មារ ១​ផ្លែ និង​ទឹក ២​កែវ​។ លាយ​ម្រេច​និង​ខ្ញី​ចូលគ្នា បន្ទាប់​មកចាក់​ចូលក្នុង​ទឹកឃ្មុំ រួច​កូរ​ឱ្យ​សព្វ​។ ដាំទឹក​ឱ្យ​ពុះ រួច​ចាក់​ចូល​កែវ​។ បន្ទាប់មក​បន្ថែម​ល្បាយ​ដែល​លាយ​រួច ១ ស្លាបព្រា​បាយ​ចូល​ទឹក ១​កែវ​។ បន្ថែម​ទឹកក្រូច​ឆ្មារ​ស្រស់​ចូល​តាម​ចំណង់​ចំណូលចិត្ត​។ កុំ​ចាំ​រហូតដល់​ត្រជាក់ ចូរ​ទទួលទាន​ឱ្យទាន់​ក្ដៅ​ឧណ្ហៗ​។​
 
៥. ទឹកជា​មួយ​ជី​អង្កាម ក្រូចឆ្មារ ខ្ញី និង​ត្រសក់​
 
​អ្វីដែល​អ្នកត្រូវការ គឺ ជី​អង្កាម ១០ ស្លឹក​, ក្រូចឆ្មារ ៤ ផ្លែ​, ខ្ញី ១ មើម​, ត្រសក់​ទំហំ​ល្មម ១ ផ្លែ និង​ទឹក​ឆ្អិន ១ លីត្រ​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺជា​ដំបូង​ត្រូវ​លាង​សម្អាត​គ្រឿងផ្សំ​ទាំងអស់​ឱ្យ​ស្អាត សឹម​ចាប់ផ្ដើម​ហាន់​ត្រសក់​, ខ្ញី និង​ក្រូចឆ្មារ​ជា​ចំណិត​ស្ដើងៗ ហើយ​កុំ​ភ្លេច​យក​គ្រាប់​ក្រូច​ចេញ​។ ដាក់​គ្រឿងផ្សំ​ទាំងអស់​ក្នុង​ម៉ាស៊ីន​កិន​ក្រឡុក រួច​បន្ថែម​ទឹក​ចូល និង​កិន​ក្រឡុក​សម្រាប់​រយៈពេល​ប្រមាណ ២ វិនាទី ឬ​រហូតដល់​ម៉ដ្ឋ​។ បន្ទាប់​មកចាក់​ល្បាយ​ភេសជ្ជៈ​នេះ​ក្នុង​ដប​បិត​ជិត ហើយ​រក្សាទុក​ក្នុង​ទូរ​ទឹកកក​សម្រាប់​រយៈពេល ៦ ម៉ោង​សិន សឹម​យកមក​ទទួលទាន​ជាប្រចាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com