ជាតិ
សង្គមជាតិ
ពលរដ្ឋខ្មែរ២២នាក់ទៀត ត្រូវបានជួយឲ្យបានវិលមកស្រុកវិញ ពលរដ្ឋខ្មែរទាំង២២នាក់ ស្ថិតក្នុងព្រលានយន្តហោះប្រទេសម៉ាឡេស៊ី រៀបចំឡើងយន្តហោះ មកកម្ពុជាវិញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី
× ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ជួយសម្រួលពលរដ្ឋខ្មែរ២២នាក់ទៀត (កុមារ៣នាក់) ឲ្យបានធ្វើមាតុនិវត្តវិញ។ បើតាមព័ត៌មានលើទំព័រហ្វេសប៊ុករបស់ស្ថានទូត ពលរដ្ឋខ្មែរទាំង២២នាក់នោះ បានមកដល់ព្រលានយន្តហោះភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ តាមជើងហោះហើរលេខ SQ5008។
ស្ថានទូត អះអាងថា ពលរដ្ឋខ្មែរទាំង២២នាក់ បានទៅធ្វើការនិងរស់នៅក្នុងប្រទេសម៉ឡេស៊ីដោយខុសច្បាប់។ តាមរយៈសាររបស់ខ្លួនលើទំព័រហ្វេសប៊ុក ស្ថានទូត បានអំពាវនាវឲ្យពលរដ្ឋខ្មែរ បញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់៕
Tag:
ពលករខ្មែរនៅម៉ាឡេស៊ី
មាតុនិវត្ត
ចំណាកស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com