ក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាតមានពាក្យជាច្រើន។ ប៉ុន្តែក្នុងចំណោមពាក្យទាំងអស់នោះ ពលរដ្ឋគួរតែទន្ទេញឲ្យចាំនូវពាក្យណាដែលសរសេរនៅខាងចុងមានព្យញ្ជនៈ«រ»និងគ្មាន«រ»។
ពាក្យដែលមានព្យញ្ជនៈ«រ»នៅខាងចុងពាក្យ មានដូចជា ស្ទាក់ស្ទើរ,ធ្នើរ,ឯកសារ,វឹកវរ, អលង្ការ,វរមិត្រ, ផ្សារភ្ជាប់,មនសិការ,មារយាទ,កម្មពៀរ,ពុះពារ,ជំហរ,ទ្រនើរ,បន្ទើរ,ទ្រនើរ,ចំទើរ,ហូរហៀរ ឬហៀរហូរ,ពន្យារ ត្រដរ,បរិវារ,កម្មករ,សិល្បករ,ចម្ការ,បញ្ឈរ,កុះករ, «ស្ថិតស្ថិរ» ឬ«ឋិតថេរ,សង្សារ,ត្រេកអរ។ល។
ចំពោះពាក្យដែលគ្មាន«រ»នៅខាងចុង មានដូចជា សាឡើងវិញ,សំណើ,រាបសា,កោសិកា,ចរចា,បំពេ,កូនប្រសា,ពិសា,លំហែ,លំហ,ទ្វេ,កូនសោ,ស្រវា,រងា,វិញ្ញាសា។ល៕