ជាតិ
សុខភាព
តើ​ដំបៅ​ជើង​ដោយសារ​ជំងឺ​ទឹកនោមផ្អែម អាច​ព្យាបាល​ជា​ឬទេ​?
28, May 2021 , 11:43 am        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​ដំបៅ​ជើង​របស់​អ្នកជំងឺ​ទឹកនោមផ្អែម ជា​ផល​លំបាក​មួយ ដែល​ពេលខ្លះ​តម្រូវ​ឲ្យ​គ្រូពេទ្យ​ជំនាញ កាត់​ជើង​របស់​អ្នកជំងឺ ទៀតផង​។  បើតាម​លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា  ដំបៅ​ជើង គឺ​បណ្ដាលមកពី​មូលហេតុ​៤​យ៉ាង គឺ​បញ្ហា​សរសៃវិញ្ញាណ​តូចៗ​, បញ្ហា​សរសៃឈាម បញ្ហា​រួមផ្សំ​រវាង​ការ​ខូច​ប្រព័ន្ធ​វិញ្ញាណ​និង​ការ​ខូច​សរសៃឈាម និង​បញ្ហា​ក្លាយ​រោគ​។ ដើម្បី​ទប់ស្កាត់​កុំឱ្យ​ដំបៅ ក្លាយទៅជា​ធ្ងន់ធ្ងរ​នោះ អ្នកជំងឺ​ទឹកនោមផ្អែម  ត្រូវ​ប្រញាប់​មក​ព្យាបាល​ទាន់ពេលវេលា​។​


​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​បទ​សម្ភា​សរវា​ង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា ជា ភា​តរៈ​សមាជិក American College of Endocrinology (FACE) ដូចតទៅ​៖ 
 
​លោក​វេជ្ជ​ណ្ឌិ​ត​ឯកទេស​ជំងឺ​ទឹកនោមផ្អែម ស៊ុំ ស​ត្ថា បាន​បញ្ជាក់ថា អ្នកជំងឺ​ទឹកនោមផ្អែម​ងាយ​នឹង​កើត​ដំបៅ​ជើង​ជាងគេ ព្រោះ​សរសៃវិញ្ញាណ​ជើងវែង​ជាង​ដៃ និង​ជើង​ជា​ទម្រ​ទទួល​ទម្ងន់​របស់​តួខ្លួន​ទាំងមូល​។ លោក​វេជ្ជបណ្ឌិត បាន​បន្ថែមថា ដំបៅ​នៃ​ជំងឺ​ទឹកនោមផ្អែម អាច​ព្យាបាល​ជា និង​ទប់ស្កាត់​មិនឱ្យ​កាត់​ជើងបាន បើសិនជា​អ្នកជំងឺ​ប្រញាប់​មក​ព្យាបាល​ទាន់ពេលវេលា​។ «​មិនមែន​អ្នកជំងឺ​ទឹកនោមផ្អែម​ដែលមាន​ដំបៅ​ជើង​សុទ្ធតែ​ព្យ​បាល​មិនជា​នោះទេ សំខាន់​ត្រូវ​រក​រោគវិនិឆ្ឆ័យ​ថា តើ​មូលហេតុ​មកពី​អ្វី​? ហើយ​ព្យាបាល​ឱ្យបាន​ទាន់ពេល ព្រោះ​ការពន្យារ​មិន​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ គាត់​អាច​ប្រឈម​ខ្ពស់ ចំណាយពេល​ច្រើន និង​ការបាត់បង់​អាវៈ​យ​វៈ »​។ 
 
​លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា ឯកទេស​ជំងឺ​ទឹកនោមផ្អែម និង​ក្រពេញ​អ​ម៉ូ​ន បាន​ណែនាំ​ថា អ្នកជំងឺ​ទឹកនោមផ្អែម ត្រូវ​ថែទាំ​ជើង​ឱ្យ​ដូចជា​ភ្នែក ដោយ​ត្រូវ​សម្អាត​ជាប្រចាំ និង​ពេល​មាន​មុត ឬ​របួសស្នាម ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​បន្ទាន់​៕  
 

Tag:
 ជំងឺ​
 ​ទឹកនោមផ្អែម​
  ដំបៅ​
 ​ជើង​
  សុខភាព​
 ​ស៊ុំ ស​ត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com