ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
«ខ្នងផ្សា» បង្ហាញទិដ្ឋភាពវាលស្មៅពណ៌មាស ថ្ងៃរះ ថ្ងៃលិច និងបណ្តុំផ្កាយនាពេលរាត្រី
27, Feb 2021 ,
8:29 am
រូបភាព
×
ដោយ:
កំពង់ស្ពឺ៖ រដូវវស្សាបានកន្លងផុតទៅ រដូវប្រាំងក៏ចូលមកដល់។ តំបន់ដែលធ្លាប់តែគ្របដណ្តប់ដោយវាលស្មៅពណ៌បៃតង ក៏បានផ្លាស់ប្តូរ ទៅជាពណ៌មាស ហើយក៏បានធ្វើឱ្យសម្រស់នៃ តំបន់ខ្នងផ្សាកាន់តែស្រស់ស្អាត អមជាមួយនឹងព្រៃឈើតូចធំ ជ្រលងភ្នំទាបខ្ពស់ និងខ្យល់អាកាសបរិសុទ្ធពីកំពូលភ្នំនោះ។
ទោះជារដូវប្រាំង នៅតាមផ្លូវឡើងភ្នំខ្នងផ្សា មានសភាពក្តៅបន្តិចក៏ពិតមែន តែភ្ញៀវទេសចរ នៅតែបន្តមកទស្សនា នូវទិដ្ឋភាពវាលពណ៌មាសនេះ មិនខ្លាចនឿយហត់។ ក្រៅពីទិដ្ឋភាពវាលស្មៅពណ៌មាសដែលដុះគ្របជ្រលងភ្នំ អ្នកទេសចរក៏អាចទស្សនានូវថ្ងៃរះ ថ្ងៃលិច និងទស្សនាបណ្តុំផ្កាយ(Milky Way) យ៉ាងស្រស់ស្អាតនាពេលរាត្រីបានទៀតផង។
សូមបញ្ជាក់ថា ដើម្បីទៅដល់ខ្នងផ្សា ភ្ញៀវទេសចរ ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ រួចឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ បត់ស្តាំ ប្រមាណ១គីឡូ នឹងឃើញផ្លូវបត់ឆ្វេង មានស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់។ លោក-អ្នក ត្រូវធ្វើដំណើរបត់ចូលតាមច្រកឱរ៉ាល់ ប្រហែល ៥០គីឡូម៉ែត្រ នឹងដល់រង្វង់មូលឱរ៉ាល់ រួចបន្តដំណើរទៅមុខ តាមផ្លូវលំប្រមាណ ៣៥គីឡូម៉ែត្រ ដោយជិះកាត់ ទេទឹកពុះ នឹងទៅដល់ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សា៕
សូមអញ្ជើញទស្សនារូបភាពដូចខាងក្រោម៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ខ្នងផ្សា
កំពង់ស្ពឺ
វាលស្មៅពណ៌មាស
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
4 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម