ជាតិ
ក្រសួងសុខាភិបាល នឹងបន្ថែមទីតាំងចាក់វ៉ាក់សាំង តាមខេត្តចំនួន១៥ទៀត
27, Feb 2021 , 11:19 pm        
រូបភាព
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល នឹងចាប់ផ្តើមរៀបចំកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមបណ្ដាលខេត្តចំនួន១៥ទៀត។ មានមន្ទីរពេទ្យបង្អែកជាង៨០កន្លែង ក្នុងខេត្តទាំង១៥នេះ ដែលនឹងត្រូវរៀបចំសម្រាប់ចាក់វ៉ាក់សាំង។

 
ខេត្តទាំង១៥ រួមមាន ក្រចេះ មណ្ឌលគីរី រតនគិរី ព្រះវិហារ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ឆ្នាំង ព្រៃវែង កំពង់ចាម កំពង់ធំ សៀមរាប តាកែវ កំពត និង កណ្តាល។ សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តទាំង១៥នេះ គឺចាក់ជូនបុគ្គលិកសុខាភិបាល កងកម្លាំងនគរបាល និងអាជ្ញាធរជួរមុខ។
គួរបញ្ជាក់ថា  មានពលរដ្ឋ និងកងកម្លាំងយោធាជិត៦ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងនោះ មានពលរដ្ឋអាទិភាពជាង១,៣ម៉ឺននាក់  និងជិត៤,៨ម៉ឺននាក់ទៀត ជាកងទ័ព៕ 
 
 
 

Tag:
 ក្រសួង
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com