សង្គមអន្តរជាតិ
អន្តរជាតិ
តារាជើងចាស់ហុងកុង Ng Man Tat ដែលតែងថតរឿងជាមួយទិនហ្វី ស្លាប់ក្នុងវ័យ៧០ឆ្នាំ ដោយសារមហារីកថ្លើម លោក Steven Chow (ឆ្វេងដៃ) និង លោក Ng Man Tat សម្តែងក្នុងរឿង Shaolin Soccer (ស្តេចបាល់ទាត់ទិនហ្វី)
× តារាសម្ដែងជើងចាស់របស់ហុងកុង Ng Man Tat បានទទួលមរណភាពនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងវ័យ៧០ឆ្នាំ ដោយសារជំងឺមហារីកថ្លើម។
បើតាមទូរទស្សន៍ CGTN លោក Ng Man Tat ដែលភាគច្រើនដើរតួកំប្លែងនោះ ស្លាប់នៅទីក្រុងហុងកុង។ តារាសម្ដែងរូបនេះ ល្បីឈ្មោះខ្លាំងអំឡុងសម្ដែងក្នុងរឿងជាច្រើនជាមួយតារាល្បីឈ្មោះ Steven Chow ដែលត្រូវបានស្គាល់ជាទូទៅដោយឈ្មោះ ទិនហ្វី។
ក្នុងរឿងជាច្រើន លោកដើរតួជាពូ ឬឪពុករបស់ទិនហ្វី។ ស្ដេចបាល់ទាត់ទិនហ្វី (Shaolin Soccer) ដែលចាក់ផ្សាយនៅឆ្នាំ២០០១ ជារឿងដ៏មានប្រជាប្រិយភាពមួយរបស់តារារូបនេះ។ លោកចាប់ផ្ដើមអាជីពសម្ដែងតាំងពីទសវត្សរ៍១៩៧០មក៕ © រក្សាសិទ្ធិដោយ thmeythmey.com