ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន
01, Mar 2021 , 9:48 am        
រូបភាព
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  បានយាងទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន នាព្រឹកថ្ងៃទី១មីនានេះ ។

 
ការយាងរបស់ព្រះមហាក្សត្រទាំងទ្វេ ទៅរដ្ឋធានីប៉េកាំងនេះ គឺមានថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ រួមមានសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីព្រះបរមរាជវាំង និងព្រះញាតិវង្សជាច្រើនអង្គទៀត ដែលអញ្ជើញ និងយាង ថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហាក្សត្រី។
 
សូមជម្រាបថា ជារៀងរាល់៦ខែម្តង ព្រះមហាក្សត្រ និងព្រះមហាក្សត្រី តែងតែយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន តាមការយាងរបស់ក្រុមគ្រូពេទ្យចិន។ ក្នុងអំឡុងពេលព្រះរាជអវត្តមានរបស់ព្រះមហាក្សត្រនេះ រាល់ព្រះរាជកិច្ច ត្រូវបានប្រគល់ជូន សម្តេច សាយ ឈុំ ដែលជាប្រមុខរដ្ឋស្តីទី៕
 

Tag:
 សម្តេចម៉ែ
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com