ជាតិ
រថយន្ត
រថយន្តកាន់តែចាស់ កាន់តែត្រូវការការជួសជុល និងថែទាំដិតដល់
01, Mar 2021 , 7:39 pm        
រូបភាព
សៀមរាប៖ រថយន្ដ MERCEDES-BENZ ប្រភេទ W111 ម៉ូឌែល 220S ពណ៌ស ផលិតឆ្នាំ១៩៦៣ គឺជា កម្មសិទ្ធរបស់សណ្ឋាគារវិរតន៍  នៅខេត្តសៀមរាប។ អ្នកនាង កុល ច័ន្ធណារឌី បុគ្គលិកសណ្ឋាគារវិរតន៍ បានប្រាប់សារព័ត៌មានព័ត៌មានថ្មីៗថា សណ្ឋាគារវិរតន៍ បានទិញរថយន្តនេះរយៈពេលប្រមាណ២ឆ្នាំហើយ។  បើតាមអ្នកនាង កុល ច័ន្ធណារឌី រថយន្តចំណាស់ជិត៦០ឆ្នាំនេះ ទាមទារឲ្យមានការថែទាំ និងជួសជុលយ៉ាងយកចិត្តទុកដាក់ និងទៀងទាត់ ដើម្បីធានាថា រថយន្តនេះនៅអាចប្រើប្រាស់បានរយៈពេលយូរទៀត។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងអ្នកនាង កុល ច័ន្ធណារឌី ដូចតទៅ៖
 
 
ក្រុមហ៊ុន MERCEDES បានផលិតប្រភេទ W111 (អាល្លឺម៉ង់ហៅថា Große Heckflosse វិញ) នៅប្រទេសអាល្លឺម៉ង់ ពីឆ្នាំ១៩៥៩ រហូតដល់ឆ្នាំ១៩៦៨។ រថយន្ដប្រភេទ W111 នេះ ត្រូវបានផលិតចំនួន ៣៧០ ៨០៧ គ្រឿង។ ម៉ាក MERCEDES-BENZ ត្រូវបានបង្កើតនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩២៦។ បច្ចុប្បន្ន គឺជាកម្មសិទ្ថរបស់ក្រុម DAIMLER៕







 
 

Tag:
 យានយន្ត
  Mercedes
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com