ជាតិ
សេដ្ឋកិច្ច
សាំង​ធម្មតា​បន្ត​ឡើងថ្លៃ​ដល់ ៣,៧០០​រៀល​ក្នុង​មួយ​លីត្រ នា​ដើមខែ​មីនា​
02, Mar 2021 , 8:59 am        
រូបភាព
​​ភ្នំពេញ​៖ ប្រេងសាំង​ធម្មតា​លក់រាយ​មានតម្លៃ ៣,៧០០​រៀល​ក្នុង​មួយ​លីត្រ​។ បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម តម្លៃ​នេះ គឺ​បាន​ឡើងថ្លៃ​ចំនួន​២០០​រៀល​ក្នុង​មួយ​លីត្រ បើ​ធៀប​នឹង​រយៈពេល​២​សប្តាហ៍​មុន​។​

 
​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា តម្លៃ​សាំង​ធម្មតា​៣,៧០០​រៀល​ក្នុង​មួយ​លីត្រ​នេះ នឹង​អនុវត្ត​ក្នុង​រយៈពេល​១៥​ថ្ងៃ ពោល​ពី​ថ្ងៃទី​១​ដល់​១៥​មីនា ឆ្នាំ​២០២១​។  ក្នុង​រយៈពេល​ជាមួយគ្នា ប្រេងម៉ាស៊ូត​ក៏បាន​ឡើង​ក្នុងតម្លៃ ៣,៣៥០​រៀល​ក្នុង​មួយ​លីត្រ ផងដែរ​។ 
 
​ចាប់ពី​ខែមករា ឆ្នាំ​២០២១​មក តម្លៃ​ប្រេង​ឥន្ទ​នៈល​ក់រាយ​នៅ​កម្ពុជា បាន​កើនឡើង​បន្តិច​ម្តងៗ​ជា​លំដាប់ ដោយ​ប្រេងសាំង​ធម្មតា​បាន​កើន​ពី​៣,២០០​រៀល មកដល់​៣,៧០០​រៀល​ក្នុង​មួយ​លីត្រ​។ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​កា​របក​ស្រោ​យ​ពី​លោក ស៊ា​ង ថៃ និង​លោក​ឡុង កៅ​វិចិត្រ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ជុំវិញ​ពី​តម្លៃ​ប្រេង​ឥន្ទ​នៈ​ឡើងថ្លៃ​នេះ​បានឡើយ ដោយ​ទូរ​សព្ទ​ហៅចូល តែ​មិន​ទទួល​៕  
 
 

Tag:
 សាំង​ធម្មតា​
© រក្សាសិទ្ធិដោយ thmeythmey.com