COVID-19
ជាតិ
NAGA World ផ្អាកអាជីវកម្មបណ្តោះអាសន្ន ក្រោយបុគ្គលិកនិងភ្ញៀវឆ្លងកូវីដ-១៩ ចំនួន១១ករណី
× កាស៊ីណូ NAGA World បានសម្រេចផ្អាកអាជីវកម្មនៅកម្ពុជាបណ្ដោះអាសន្ន បន្ទាប់ពីមានបុគ្គលិករបស់ខ្លួនចំនួន ១១នាក់ បានឆ្លងកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន NaGa Cop នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នេះ។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា បុគ្គលិករបស់ក្រុមហ៊ុន NAGA World ដែលមានទីតាំងនៅរាជធានីភ្នំពេញ ចំនួន ៣០០០នាក់ បានធ្វើតេស្តកូវីដ១៩ ហើយឲបុគ្គលិក និងភ្ញៀវទេសចរ ចំនួន១១នាក់វិជ្ជមានកូវីដ១៩។
គិតមកដល់ពេលថ្ងៃទី១ ខែមីនា នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន៨២០នាក់ ដោយ៤៧៧នាក់បានជាសះស្បើយ និង៣៤៣កំពុងបន្តព្យាបាល។ ក្នុងចំណោមអ្នកជំងឺសរុប អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ឡើងដល់៣១៦នាក់។ ដោយឡែក ពលករខ្មែរមកពីថៃមានវិជ្ជាមាន៩០ ដោយ នៅសល់២នាក់ទៀតប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com