ជាតិ
ក្រសួងសាធារណការ លុបចោលការរើសមន្រី្តថ្មីជាង១០០កន្លែង ដើម្បីសន្សំថវិកាជាតិ ក្នុងវិបត្តិកូវីដ-១៩
02, Mar 2021 , 4:01 pm        
រូបភាព
ទីស្នាក់ការក្រសួងសាធារណការ និងដឹកជញ្ជូន (រូបពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ)
ទីស្នាក់ការក្រសួងសាធារណការ និងដឹកជញ្ជូន (រូបពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ)
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន លុបចោលការជ្រើសរើសមន្រី្តក្របខណ្ឌថ្មី១៣៣កន្លែង ដើម្បីសន្សំថវិកាជាតិនៅអំឡុងពេលចូលឆ្នាំខ្មែរ។


ក្រសួងសាធារណការបានប្រកាសលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២ មីនាថា ក្រសួងបានស្នើនិងទទួលគោលការណ៍ឯកភាពពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត សម្រេចលុបចោលការជ្រើសរើសមន្រី្តក្របខណ្ឌថ្មី ចំនួន១៣៣កន្លែង នៅឆ្នាំ២០២១ នេះ។ ការសម្រេចធ្វើបែបនេះ គឺដើម្បីរួមចំណែកជួយរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកូវីដ-១៩ ដែលកំពុងបន្តរាតត្បាត។ 
 
ក្រសួងបានអះអាងថា៖ «ដើម្បីចូលរួមសន្សំសំច័យថវិកាជាតិសម្រាប់ទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ច និងសង្គមក្នុងគ្រាលំបាកនេះ»។ 
 
ពេញឆ្នាំ២០២០ ក្រសួងសាធារណការរកចំណូលបានជាង១២លានដុល្លារ ពីការលក់ឯកសារលត្រាប័ត្ររថយន្ដ, ការជួលដីនិងអគារ, ការជួលសម្ភារបរិក្ខារ មធ្យោបាយដឹកជញ្ជូន, ការចុះបញ្ជីយានយន្ត, ការផ្តល់ប័ណ្ណបើកបរ និងការផាកពិន័យជាដើម៕ 
 

Tag:
 លុបចោល
  រើសមន្រី្ត
© រក្សាសិទ្ធិដោយ thmeythmey.com