COVID-19
ជាតិ
កម្មករប្រមាណ៥០០នាក់ នៅរោងចក្រមួយ នឹងត្រូវយកទៅធ្វើតេស្ត ក្រោយដឹងថា កម្មករម្នាក់ វិជ្ជមានកូវីដ-១៩
02, Mar 2021 , 4:02 pm        
រូបភាព
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ (រូបពីគណនីហ្វេសប៊ុក Kim Kanha)
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ (រូបពីគណនីហ្វេសប៊ុក Kim Kanha)
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អះអាងថា មានកម្មករម្នាក់ ក្នុងរោងចក្រ Y&W ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ទុកជំងឺកូវីដ-១៩។ លោក ប្រាប់សារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី២ ខែមីនានេះ ថា កម្មករប្រមាណជា៤០០ទៅ៥០០នាក់ ក្នុងរោងចក្រនេះ នឹងត្រូវយកសំណាកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ក្រោយទទួលដំណឹងថា មានកម្មករម្នាក់ ផ្ទុកជំងឺកូវីដ-១៩។



ទំនងជាប់រវល់នឹងការងារ លោក ងី មានហេង ពុំបានផ្តល់ព័ត៌មានលម្អិតពីករណីនេះឡើយ ដោយលោក គ្រាន់តែឆ្លើយថា មានកម្មករប្រហែលពី៤០០ទៅ៥០០នាក់ ដែលនឹងត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ ហើយក៏បានផ្តាច់ការហៅចូលតែម្តង។ ករណីនេះ អ្នកកាសែត ក៏បានសួរទៅកាន់អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលដែរ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម តែអ្នកស្រី មិនទាន់ឆ្លើយតប៕

អត្ថបទទាក់ទង

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com