អត្ថបទពាណិជ្ជកម្ម
ផ្សារ​ទំនិញ ជីប ម៉ុង Supermarket និង​Express ត្រូវបាន​សម្អាត​ជាប្រចាំ តាម​បច្ចេកទេស​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ធានា​សុវត្ថិភាព​ខ្ពស់​របស់​អតិថិជន​ខ្លួន​
02, Mar 2021 , 4:14 pm        
រូបភាព
​ផ្សារ​ទំនិញ ជីប ម៉ុង Supermarkets និង Express ទាំង ៧​សាខា ប្តេជ្ញា​ការពារ និង​ផ្តល់ឱ្យ​អតិថិជន នូវ​សុវត្ថិភាព​ខ្ពស់បំផុត ក្នុង​បរិវេណ​ផ្សារ​ទំនិញ​របស់ខ្លួន តាមរយៈ​ការសម្អាត​មេរោគ​ជាប្រចាំ តាម​បច្ចេកទេស ណែនាំ​ដោយ​ក្រសួងសុខាភិបាល​។ 
 
​លោក ឡូ​រ៉ង់ ហែម​លេ​ត (Laurent Hemlet) នាយក​ប្រ​ត្តិ​ប​ត្ត​គ្រប់គ្រង​ផ្សារ​ទំនិញ​ជីប ម៉ុង បាន​មានប្រសាសន៍ថា​៖ “​ផ្សារ​ទំនិញ​ជីប ម៉ុង កន្លងមក តែង​យកចិត្តទុកដាក់ ទៅលើ​សុខុមាលភាព និង​សុវត្ថិភាព​អតិថិជន​យើង​ជាប្រចាំ​។ ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ យើង​មិនបាន​ភ្លេចខ្លួន ពី​ជំងឺឆ្លង ដែល​កំពុង​រាតត្បាត​ទូរ​ទាំង​សកលលោក​ឡើយ​”​។​
 
​លោក​បន្តទៀតថា​៖ “​យើង​សម្អាត​បរិវេណ​ផ្សារ​ទំនិញ​របស់​យើង គ្រប់​សាខា គ្រប់​ច្រកល្ហក​ដោយ​ក្រុមការងារ​សម្អាត និង​បច្ចេកទេស​ដែល​ណែនាំ ដោយ​ក្រសួងសុខាភិបាល​»​។​


 
​ក្រៅពី​សម្លាប់​មេរោគ​នៅ​ទីតាំង​របស់ខ្លួន​ហើយ រាល់​អតិថិជន​ចេញចូល​ផ្សារ​ទំនិញ​របស់​យើង តម្រូវឱ្យ​លាងដៃ នឹង​ទឹក​អាល់កុល ឬ​ជែ​ល វាស់​កម្តៅ និង​ពាក់​ម៉ាស មុន​ចូលក្នុង​ផ្សារ​ទំនិញ​ជីប ម៉ុង គ្រប់​សាខា​ទាំងអស់​។ បើតាម​លោក ឡូ​រ៉ង់ ហែម​លេ​ត មិន​ត្រឹមតែ​អតិថិជន​នោះទេ សូម្បី ទេ​បុគ្គលិក ដៃគូ​ផ្គត់ផ្គង់​ទំនិញ ឬ​ភ្នាក់ងារ​ដឹកជញ្ជូន​រប​ស់​ផ្សារ​ទំនិញ​ជីប ម៉ុង ក៏​តម្រូវឱ្យធ្វើ​ដូចគ្នា​ផងដែរ​។ 
 
​លោក ឡូ​រ៉ង់ ហែម​លេ​ត បន្ថែម​ដូច្នេះ​៖ “​បុគ្គលិក និង​ដៃគូរ​ផ្គត់ផ្គង់​ទំនិញ ឬ ភ្នាក់ងារ​ដឹកជញ្ជូន ក៏​តម្រូវ ឱ្យធ្វើ​ដូចគ្នា​ផងដែរ ដោយ​មិនមាន​ការលើកលែង​ណាមួយ​ជាដាច់ខាត​។ យើង​ក៏បាន ផលិត​វីដេអូ និង​សារ​ជាច្រើន ស្តីពី​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺឆ្លង ហើយ​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​យើង យ៉ាង​ទូលំទូលាយ​ផងដែរ​។ ដូច្នេះ​ខ្ញុំ​អាច​បញ្ជាក់បាន​ថា សុវត្ថិភាព របស់​អតិថិជន ដែល​ចូលមក​ទិញ​ទំនិញ ឬ​ម្ហូបអាហារ ក្នុង​ផ្សារ​ទំនិញ​របស់​យើង គឺ​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់បំផុត​”​។​


 
​នាយក​ប្រ​ត្តិ​ប​ត្ត​គ្រប់គ្រង​ផ្សារ​ទំនិញ​ជីប ម៉ុង បានឱ្យ​យោបល់​ផងដែរ​ថា​៖ “​បើ​លោកអ្នក កំពុង​សង្ស័យ ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង ហើយ​ត្រូវការ​ម្ហូបអាហារ ឬ​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ លោកអ្នក​ក៏​នៅតែ​អាច​បញ្ជា​ទិញ​ទំនិញ​របស់​យើង​បាន តាមរយៈ​កម្ម​វី​ធី​ដឹកជញ្ជូន​ទំនិញ​ដល់ផ្ទះ Online Delivery ដែលមាន​ដូចជា Food Panda, Nham 24, Bloc, Grab, Muuve និង Grocerdel ជាធម្មតា​”​។  
 
​ការបញ្ជាក់​របស់លោក  ឡូ​រ៉ង់ ហែម​លេ​ត ត្រូវបាន​ធ្វើឡើង ក្រោយពេល​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា មិនមាន​បុគ្គលិក​ផ្សារ​ទំនិញ របស់លោក​ណាមួយ​ណា ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​នោះទេ​៕




 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com