អត្ថបទពាណិជ្ជកម្ម
ទឹកក្រូច​អាយ​ស៍ IZE អបអរសាទរ SmallWorld SmallBand ក្រុម​តូច សម្រាប់​គម្រប់​ខួប​១​ឆ្នាំ និង​ការបន្ត​ជា​ទូត​សុ​ឆន្ទៈ​
02, Mar 2021 , 5:59 pm        
រូបភាព
ភ្នំពេញ​៖ ទឹកក្រូច​អាយ​ស៍ IZE សូម​អរគុណ និង​អបអរសាទរ​គម្រប់​ខួប​១​ឆ្នាំ ដែល SmallWorld SmallBand ក្រុម​តូច ក្លាយជា​ទូត​សុ​ឆន្ទៈ​តំណាង​ទឹកក្រូច​អាយ​ស៍ IZE ។​
 
​ក្នុងនោះ ទឹកក្រូច​អាយ​ស៍ IZE ក៏​ចូលរួម​ត្រេកអរ ដល់ SmallWorld SmallBand ក្រុម​តូច សម្រាប់​ការបន្ត​ជា​ទូត​សុ​ឆន្ទៈ តំណាង​ទឹកក្រូច​អាយ​ស៍ IZE ក្រោយ​បានរួម​សហការគ្នា ក្នុងការ​ពាំនាំ​យក​ភាពសប្បាយ​រីករាយ និង​អស្ចារ្យ​ជាច្រើន​កន្លងមក រួមមាន​ការបង្កើត​ប​ទ​ចម្រៀង​ថ្មីៗ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការចូលរួម​កម្មវិធី​ផ្សេងៗ សម្រាប់​ជា​ទស្សនីយភាព និង​ជាទី​សណ្តាប់​របស់​អ្នកគាំទ្រ និង​អ្នក​និយម​ពិសា​ទឹកក្រូច​អាយ​ស៍ IZE អស់​រយៈពេល​មួយឆ្នាំ​មកនេះ​។  


 
​តារាចម្រៀង​ស្រី​តែ​ម្នាក់​គត់ ក្នុង​ក្រុម កញ្ញា កេសរ បានបង្ហាញ​អារម្មណ៍​រំភើប​ថា​៖ «​ការរួម​ដំណើរ​ជាមួយ​ទឹកក្រូច​អាយ​ស៍ IZE រយៈពេល​មួយឆ្នាំ​នេះ គឺ​ពិតជា​បទពិសោធន៍​មួយ​ដ៏​អស្ចារ្យ​ណាស់ ព្រោះ​យើង​បាន​បង្កើត​ព្រឹ​ត្ត​ការណ៍​ថ្មីៗ​ជាច្រើន​រួមគ្នា សម្រាប់​អ្នកគាំទ្រ​។ អ្វីដែល​ពិសេស​ជាង​នេះ គឺ SmallWorld SmallBand ក្រុម​តូច នៅតែ​បន្ត​ជា​ទូត​សុ​ឆន្ទៈ តំណាង​ទឹកក្រូច​អាយ​ស៍ IZE ព្រោះ​យើង​ដឹងថា ការបន្ដ​ដំណើរ​លើ​វិថី​ជាមួយគ្នានេះ ប្រៀបដូចជា​ការបង្កើត​បទពិសោធន៍​ថ្មីៗ ប្លែកៗ សម្រាប់​ការអភិវឌ្ឍ​ទេពកោសល្យ​បន្ថែម មកលើ​ក្រុម​យើង​ផងដែរ​»​។​
 
​លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មានប្រសាសន៍ថា​៖ «​យើង​ពិតជា​អរគុណ SmallWorld SmallBand ក្រុម​តូច សម្រាប់​ការសហការ​ដ៏​ល្អ ជាមួយ​ទឹកក្រូច​អាយ​ស៍ IZE កន្លងមកនេះ ហើយក៏​រីករាយ​ស្វាគមន៍ SmallWorld SmallBand ក្រុម​តូច សម្រាប់​ការបន្ត​ដំណើរ ជាមួយ​ទឹកក្រូច​អាយ​ស៍ IZE ។ យើង​សង្ឃឹមថា ការបន្ត​ទំនាក់ទំនង​មួយ​នេះ នឹង​អាច​ពាំនាំ អ្វីដែល​រំភើប​ប្លែកៗ ខុសពី​មុន ជូន​ដល់​អ្នកគាំទ្រ និង​អ្នក​និយម​ពិសា​ទឹកក្រូច​អាយ​ស៍ IZE ជាក់​ជាមិនខាន​»៕ 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com