COVID-19
ជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ យក​សណ្ឋាគារ​សា​កា​ណា ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩
02, Mar 2021 , 9:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកផេក SAKANA HOTEL
រូបភាពពីហ្វេសប៊ុកផេក SAKANA HOTEL
​ដោយ​៖ ស៊ុ​ល រ៉​វី​

​ភ្នំពេញ​៖ អភិបាលខេត្ត​ព្រះសីហនុ បានកំណត់​យក​សណ្ឋាគា​រ សា​កា​ណា (SAKANA HOTEL) ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ជ​ងឺ​កូ​វីដ​-១៩ បន្ទាប់ពី​មាន​អ្នក​ឆ្លង​វីរុស​កូ​រូ​ណា​ជា​បន្តបន្ទាប់​។ នេះ​បើតាម​លិខិត​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​០២ ខែមីនា ២០២១​។​


 
​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​តម្រូវ​ឲ្យ​ម្ចាស់​សណ្ឋាគារ​សា​កា​ណា ផ្អាក​ទទួលភ្ញៀវ​មក​ស្នាក់​នៅក្នុង​សណ្ឋាគារ ។ លើសពីនេះ ម្ចាស់​សណ្ឋាគារ ក៏ត្រូវ​រៀបចំ​សណ្ឋាគារ​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ ឲ្យ​មាន​លក្ខណៈ​សមស្រប​។​
 
​ម្ចាស់​សណ្ឋាគារ​ត្រូវ​រៀបចំ​សម្អាត​អនាម័យ បាញ់ថ្នាំ​សម្លាប់​មេរោគ​ទាំង​ក្នុង និង​បរិវេណ​សណ្ឋាគារ មុន​និង​ក្រោយពេល​អ្នកជំងឺ​មក​ព្យាបាល​។ ជាពិសេស​ត្រូវ​ណែនាំ​ដល់​បុគ្គលិក និង​អ្នកពាក់ព័ន្ធ​ក្នុង​សណ្ឋាគារ​ឲ្យ​បំពេញ​តួនាទី​សម្អាត​អនាម័យ ដាំ​ស្លរ សន្តិសុខ​ជាដើម ព្រមទាំង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ដោយ​មិនត្រូវ​ចេញ​ក្រៅ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ឡើយ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២ មីនា​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​ផ្អាក​ដំណើរការ​សណ្ឋាគារ ភោជនីយដ្ឋាន អគារ​ស្នាក់នៅ ផ្សារ​ទំនើប មន្ទីរពេទ្យ​ឯកជន ចំនួន ៣២​កន្លែង បន្ទាប់ពី​រកឃើញ​អ្នកពាក់ព័ន្ធ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ជា​បន្តបន្ទាប់​។ 
 
​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន ៨៤៤​ករណី​។ ក្នុងនោះ​មាន​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ចំនួន​៣៤០​ករណី ដែល​ភាគច្រើន​ជនជាតិ​ចិន​៕
 
 
 

Tag:
 ThmeyThmey
  កូ​វីដ​-១៩
  រដ្ឋបាលខេត្ត​ព្រះសីហនុ​
  សណ្ឋាគារ​សា​កា​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com