ជាតិ
២ខែដើមឆ្នាំ កម្ពុជានាំចេញកសិផល ១,៥លានតោន កើនឡើងជាង៥៥ភាគរយ ការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ(រូបពីហ្វេសប៊ុកលោក វេង សាខុន)
× ភ្នំពេញ៖ ២ខែដើមឆ្នាំ កម្ពុជានាំចេញកសិផល ចំនួន ១.៥៩៩.៩២២,៣៧ តោនទៅកាន់ទីផ្សារអន្តរជាតិ ។ តួលេខនាំចេញនេះ កើនឡើងចំនួន ៥៦៩.៤៩៣,៨៨ តោន ស្មើនឹង ៥៥,២៧ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅចំនួន២៥ ប្រទេស។នេះបើតាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលបានបង្ហោះលើគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២ មីនា។
បើតាមលោក វេង សាខុន ការនាំចេញកសិផលសំខាន់ៗមានដូចជា ដំឡូងមីក្រៀមប្រមាណ ៨០ម៉ឺនតោន,ដំឡូងមីស្រស់ ១៥ម៉ឺនតោន,ស្រូវជាង ២៨ម៉ឺនតោន,គ្រាប់ស្វាយចន្ទីជិត ៨ម៉ឺនតោន,គ្រាប់ពោតក្រហមជាង ៧ម៉ឺនតោន,ចេកស្រស់ ៧,៥ម៉ឺនតោន,ផ្លែស្វាយស្រស់ជាង ៤ម៉ឺនតោន,ម្ទេសស្រស់ជាង ៣ម៉ឺនតោន,ដូងប្រេងប្រមាណ ៧ពាន់តោន,កន្ទក់ ៦ពាន់តោន និងផលិតផល ៣៣មុខផ្សេងទៀតមានបរិមាណប្រមាណ ៣ម៉ឺនតោន៕
© រក្សាសិទ្ធិដោយ thmeythmey.com