កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ តាកែវ ពោធិ៍សាត់ និងរតនគិរី រំពឹងបាន៣ពិន្ទុដំបូងក្នុងទឹកដីខ្លួន
03, Mar 2021 , 12:16 pm        
រូបភាព
ក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី (ស) បានចាញ់មន្ទីរ អយក ខេត្តត្បូងឃ្មុំ ៤-១ នាការប្រកួតដំបូង។ រូបថត CNCC
ក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី (ស) បានចាញ់មន្ទីរ អយក ខេត្តត្បូងឃ្មុំ ៤-១ នាការប្រកួតដំបូង។ រូបថត CNCC
ដោយ: រួបរួម
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត នាថ្ងៃពុធនេះ ជាឱកាសម្រាប់ក្រុមខេត្តតាកែវ ពោធិ៍សាត់ និងរតនគិរី ក្នុងការដណ្តើមយក៣ពិន្ទុដំបូងនៅទឹកដីរៀងៗខ្លួន ខណៈក្រុមភ្ញៀវ កំពង់ស្ពឺ ប៉ៃលិន និងព្រះវិហារ ក៏ត្រូវការពិន្ទុដូចគ្នា នារសៀលម៉ោង៣។



អត្ថបទទាក់ទង


នៅក្នុងពូល A រដ្ឋបាលខេត្តតាកែវ ព្យាយាមលុបលាងការខកចិត្តក្រោយបរាជ័យពីរប្រកួតដំបូង។ ពួកគេត្រូវស្វាគមន៍ មន្ទីរ អយក ខេត្តកំពង់ស្ពឺ នៅទីលានមណ្ឌលកីឡាខេត្តតាកែវ។ ភ្នំពេញហ្គាឡាក់ស៊ី ឈរលើកំពូលតារាងដោយមាន៥ពិន្ទុ កំពង់ស្ពឺ មាន៤ពិន្ទុស្មើកំពង់ឆ្នាំង ខណៈតាកែវ មិនទាន់មានពិន្ទុរាប់។

ដូចគ្នាផងដែរសម្រាប់ពូល B ម្ចាស់ផ្ទះ ស.យ.ស.ស ខេត្តពោធិ៍សាត់ រំពឹងបាន៣ពិន្ទុដំបូងនាជំនួបជាមួយសូហ្វីយ៉ាប៉ៃលិន នៅទីលានវិទ្យាល័យ ហ៊ុន សែន កណ្តៀង។ បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យឈរលើកំពូលតារាងដោយមាន៧ពិន្ទុ បាត់ដំបងមាន៦ពិន្ទុ ប៉ៃលិនមាន១ពិន្ទុ និងពោធិ៍សាត់គ្មានពិន្ទុ។

រីឯនៅទីលានបុរីកម្មករ៤ (កាចាញ) ក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ស្វាគមន៍សមាគមកីឡា ខេត្តព្រះវិហារ។សម្រាប់ពូល F នេះ ក្រុមទាំងពីរសុទ្ធតែចាញ់ ត្បូងឃ្មុំ នាការប្រកួតដំបូងរៀងៗខ្លួន ដូច្នេះទាំងម្ចាស់ផ្ទះ និងភ្ញៀវ ត្រូវការជ័យជម្នះ ជាចាំបាច់៕


Tag:
 Hun Sen Cup 2021
© រក្សាសិទ្ធិដោយ thmeythmey.com