COVID-19
ជាតិ
សុខភាព
​អ្នក​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា មាន​ដល់​ជាង​១០​ម៉ឺន​នាក់​ហើយ​
03, Mar 2021 , 7:29 pm        
រូបភាព
​របាយការណ៍​របស់​ស្ថាប័ន​ទាំងពីរ បាន​បញ្ជាក់ថា ពលរដ្ឋ​អាទិភាព​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជាង​៣,៣​ម៉ឺន​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន ៩,២០៥​នាក់​។ ចំណែក​កងទ័ព ជាង​៧,៥​ម៉ឺន​នាក់ មាន​ស្ត្រី ចំនួន ៥,៨៧៣​នាក់​។​

 
​កម្ពុជា​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​ហ្វា​មរ​បស់​ចិន តាំងពី​ថ្ងៃទី​១០​ខែកុម្ភៈ  ក្រោយ​ទទួលបាន​វ៉ាក់សាំង​នេះ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១​។ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​នេះ អាច​ចាក់​លើ​មនុស្ស​អាយុ​ចាប់ពី​១៨​ឆ្នាំ ដល់ ៥៩​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ទីតាំង​ចាក់​បាន​ពង្រីក​រហូតដល់​ទាំង​២៥​រាជធានី​-​ខេត្ត​។  ចំពោះ​មនុស្ស​ដែល​ស្ថិតនៅ​ចន្លោះ​វ័យ​នេះ បើ​មាន​សុខភាព​ខ្សោយ ឬ​មាន​ជំងឺ​ផ្សេងៗ ក៏​មិនអាច​ចាក់​បានដែរ​។ 


 
​ក្រៅពី​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​មរ​បស់​ចិន​នេះ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​អា​ស្ត្រា​ហ្ស៊ី​ណិ​កា (AstraZeneca)​របស់​ឥណ្ឌា ចំនួន ៣២៤,០០០​ដូ​ស  តាមរយៈ​COVAX ដែល​បាន​ដឹក​មកដល់​កម្ពុជា កាលពី​យប់​ថ្ងៃទី ២​មីនា ឆ្នាំ​២០២១​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣​ខែមីនា  កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​៨៧៨​នាក់ ដោយមាន​៣៧៤​នាក់ កើតចេញពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។  ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​-១៩​សរុប​នេះ មាន​៤៨២​នាក់ បានជា​សះស្បើយ​៕ 
 







Tag:
 វ៉ាក់សាំង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com