កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ ៣ពិន្ទុសម្រាប់រតនគិរី ខណៈតាកែវ និងពោធិ៍សាត់បន្តចាញ់
03, Mar 2021 , 5:52 pm        
រូបភាព
ខ្សែបម្រើ ផន សីហា (លឿង) របស់កំពង់ស្ពឺ ប្រឈមជាមួយខ្សែប្រយុទ្ធ អ៊ឹម សៀងហៃ របស់តាកែវ។ រូបថត CNCC
ខ្សែបម្រើ ផន សីហា (លឿង) របស់កំពង់ស្ពឺ ប្រឈមជាមួយខ្សែប្រយុទ្ធ អ៊ឹម សៀងហៃ របស់តាកែវ។ រូបថត CNCC
ដោយ: រួបរួម
សម្រាប់ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត នៅរសៀលថ្ងៃទី៣ ខែមីនា នេះ ក្រុមម្ចាស់ផ្ទះតាកែវ និងពោធិ៍សាត់ បន្តខកចិត្ត ខណៈដែលរតនគិរី ស្តារមុខមាត់វិញនៅទឹកដីរបស់ខ្លួន។



អត្ថបទទាក់ទង


នៅទីលានមណ្ឌលកីឡាខេត្តតាកែវ ក្រុមរដ្ឋបាលខេត្តតាកែវ បានចាញ់ មន្ទីរ អយក ខេត្តកំពង់ស្ពឺ ១-០។ តាកែវបន្តគ្មានពិន្ទុរាប់ក្រោយប្រកួត៣លើក ខណៈកំពង់ស្ពឺឡើងទៅឈរកំពូលតារាងពូល A ជាមួយ៧ពិន្ទុ ភ្នំពេញហ្គាឡាក់ស៊ី ៥ពិន្ទុ និងកំពង់ឆ្នាំង៤ពិន្ទុ។

នៅក្នុងពូល B ក្រុម ស.យ.ស.ស ខេត្តពោធិ៍សាត់ បានចាញ់ សូហ្វីយ៉ាប៉ៃលិន ៣-២ នៅទីលានវិទ្យាល័យ ហ៊ុន សែន កណ្តៀង។ ពោធិ៍សាត់ចាញ់ការប្រកួតទាំង៣លើក ខណៈសូហ្វីយ៉ាប៉ៃលិនមាន៤ពិន្ទុ រក្សានៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីបន្ទាយមានជ័យ ៧ពិន្ទុ និងបាត់ដំបង៦ពិន្ទុ។

សម្រាប់ពូល F ក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី បានយកឈ្នះសមាគមកីឡាខេត្តព្រះវិហារដល់ទៅ៥-១ ដើម្បីឡើងឈរលេខ២បណ្តោះអាសន្ន ដោយមាន៣ពិន្ទុ។ ក្រុមកំពូលតារាង ត្បូងឃ្មុំ មាន៦ពិន្ទុ ខណៈព្រះវិហារគ្មានពិន្ទុរាប់៕




Tag:
 Hun Sen Cup 2021
© រក្សាសិទ្ធិដោយ thmeythmey.com