ជាតិ
សង្គមជាតិ
អាជ្ញាធរបង្ក្រាបទីតាំងអាជីវកម្ម «កែភេទពីប្រុសទៅស្រី ពីស្រីទៅប្រុស» ពីរកន្លែងនៅភ្នំពេញ
04, Mar 2021 , 4:44 pm        
រូបភាព
ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែមីនា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានចុះបង្រ្កាបទីតាំងកែអវយវៈភេទខុសច្បាប់ពីរកន្លែងនៅភ្នំពេញ ដោយសម្រេចបិទអាជីវកម្ម និងបញ្ជូនអ្នកពាក់ព័ន្ធទៅតុលាការ។

 
 
បើតាម លោក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មន្រ្តីជំនាញស៊ើបអង្កេតឃើញថាម្ចាស់ទីតាំងទាំងពីរនេះ បានលួចនាំឱសថខុសច្បាប់ជាច្រើនមកពីក្រៅប្រទេស។ លោកសង្កត់ធ្ងន់ថា៖ «ទីតាំងទាំងពីរកន្លែងនេះ លួចកែអវយវ:ភេទពីបុរសទៅស្រ្តី ពីស្រ្តីទៅបុរសដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណៈការកែអវ:យវ:ភេទនេះ គឺមានលក្ខណៈទ្រង់ទ្រាយធំផងដែរ»។ 
 
ទន្ទឹមនឹងនេះ អាជ្ញាធរបានឃាត់ខ្លួនម្ចាស់ទីតាំងជាជនជាតិវៀតណាម និងមានបុគ្គលិកជាខ្មែរ និងវៀតណាមមួយចំនួន ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ 


 ហាង GANGNAM BEAUTY & CLINICS ដែលអាជ្ញាធរចុះបង្ក្រាប ពាក់ព័ន្ធនឹងកែអវយវៈភេទខុសច្បាប់។ (រូបពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ)

ហាងទាំងពីរកន្លែងនោះគឺ GANGNAM BEAUTY & CLINICS នៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកង ហើយមួយកន្លែងទៀតគឺ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដុកទ័រកាង នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 
 
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយអះអាងថា ទីតាំងទាំងពីរជាកន្លែងកែអវយវៈភេទ គឺជ្រកក្រោមស្លាកកែសម្ជស្ស៕ 
 
ប្រភពរូបថតទាំងអស់៖ ទំព័រហ្វេសប៊ុកគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ










 

Tag:
 អាជីវកម្មខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com