COVID-19
ជាតិ
សង្គមជាតិ
រកឃើញអ្នកឆ្លង២១នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍២០ កុម្ភៈ
× ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី៦ ខែមីនា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២១ថ្មី ដែលសុទ្ធសឹងពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ ករណីឆ្លងថ្មីនៅថ្ងៃនេះធ្វើឲ្យតួលេខអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់៩៥៣នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅថ្ងៃនេះ មានជនជាតិចិនចំនួន១៣នាក់,ជនជាតិវៀតណាមចំនួន៣នាក់,ជនជាតិម៉ាឡេស៊ីចំនួន១នាក់ និងជនជាតិខ្មែរចំនួន៤នាក់។
ក្នុងចំណោមអ្នកជំងឺទាំង២១នាក់នោះមានជនជាតិចិនចំនួន៣នាក់ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និង១០នាក់ទៀតនៅខេត្តព្រះសីហនុ,ជនជាតិវៀតណាម និងម៉ាឡេស៊ីនៅរាជធានីភ្នំពេញ,និងជនជាតិខ្មែរម្នាក់ជាកុមារស្ថិតនៅសង្កាត់ស្ទឹងមានជ័យ និង២នាក់ទៀតនៅសង្កាត់ទួលស្វាយព្រៃ រាជធានីភ្នំពេញ។
អ្នកជំងឺទាំងអស់នោះត្រូវបានពេទ្យយកទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ និងមន្ទីរបង្អែកខេត្តព្រះសីហនុ។
ក្រសួងសុខាភិបាលនៅថ្ងៃនេះក៏បានប្រកាសករណីជាសះស្បើយចំនួន២នាក់ដែលជាករណីនាំចូល។ អ្នកទាំងពីរនោះជាជនជាតិចិនស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទូលគោក ធ្វើដំណើរមកពីប្រទេសចិន ហើយចូលមកកម្ពុជានៅថ្ងៃទី៦ ខែកុម្ភៈ និងម្នាក់ទៀតនៅខណ្ឌចំការមន រាជធានីភ្នំពេញ ត្រឡប់មកពីប្រទេសអារ៉ាប់ ហើយចូលមកកម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ។
នៅកម្ពុជាទាំងមូលមានអ្នកឆ្លងសរុបចំនួន៩៥៣នាក់ហើយ ក្នុងនោះករណីសះស្បើយ មាន៤៩១នាក់ រីឯអ្នកជំងឺក្នុងសហគមន៍២០កុម្ភៈ ឡើងដល់៤៤៦នាក់ហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com