ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការទទួល​ទាន​ទឹក​ពេល​មិនទាន់​ញ៉ាំ​អាហារ​មាន​ប្រយោជន៍​អ្វីខ្លះ​?
07, Mar 2021 , 6:59 am        
រូបភាព
​វា​គឺជា​វិធីសាស្ត្រ​ដ៏​ពេញនិយម​មួយ​នៅក្នុង​ប្រទេស​ជប៉ុន​នាពេល​បច្ចុប្បន្ននេះ​ក្នុងការ​ផឹកទឹក​ភ្លាមៗ​ក្រោយពី​ភ្ញាក់ពីដេក​ជា​រៀងរាល់​ព្រឹក​។ លើសពីនេះទៅទៀត  ការធ្វើ​តេស្ត​តាមបែប​វិទ្យាសាស្ត្រ​ក៏បាន​អះអាង​អំពី​តម្លៃ​របស់​វា​ដែរ​។ សម្រាប់​ជំងឺ​ចាស់ៗ និង​ជំងឺ​ធ្ងន់ធ្ងរ ព្រមទាំង​ជំងឺ​សម័យ​ទំនើប ការព្យាបាល​ដោយ​ការប្រើ​ទឹក​ត្រូវបាន​សង្គម​វេជ្ជសាស្ត្រ​ជនជាតិ​ជប៉ុន​រកឃើញ​យ៉ាង​ជោគជ័យ​ក្នុងការ​ព្យាបាល​ជា​ដាច់ ១០០​ភាគរយ​ទៅលើ​ជំងឺ​ដូចខាងក្រោម​នេះ​៖

 
​វិធីសាស្ត្រ​ក្នុងការ​ព្យាបាល​
១, នៅពេល​អ្នក​ភ្ញាក់ពីដេក​នៅពេល​ព្រឹក ព្រមទាំង​មុន​ដុសធ្មេញ ចូរ​ផឹកទឹក​អោយបាន​មួយ​កែវ ១៦០​មី​លី​លីត្រ​ចំនួន ៤​កែវ​។​
២, ចូរ​ដុស និង​សម្អាត​ធ្មេញ ប៉ុន្តែ​មិនត្រូវ​ញ៉ាំ​អាហារ ឬ​ផឹក​អ្វី​ទាំងអស់​រយៈពេល ៤៥​នាទី​។​
៣, រយៈពេល ៤៥​នាទី​ក្រោយ អ្នក​ប្រហែលជា​អាច​ញ៉ាំ និង​ផឹក​ដូច​ធម្មតា​បាន​។​
៤, រយៈពេល ១៥​នាទី​ក្រោយពី​ញ៉ាំ​អាហារ​ពេលព្រឹក​, អាហារ​ពេល​ថ្ងៃត្រង់ និង​អាហារ​ពេលយប់​រួច មិនត្រូវ​ញ៉ាំ ឬ​ផឹក​អ្វី​ទាំងអស់​រយៈពេល ២​ម៉ោង​។​
៥, ចំពោះ​អ្នក​ដែល​ចាស់ៗ ឬ​ឈឺ និង​មិនអាច​ញ៉ាំ​ទឹកបាន ៤​កែវ​ប្រហែលជា​អាច​ចាប់ផ្តើមបាន​តាមរយៈ​ការ​ញ៉ាំ​តិចៗ និង​បង្កើន​ចំនួន​បន្តិច​ម្តងៗ​រហូតដល់ ៤​កែវ​ក្នុង​មួយថ្ងៃ​។​
៦, វិធីសាស្ត្រ​នៃ​ការព្យាបាល​ខាងលើនេះ​នឹង​អាច​ព្យាបាល​ជំងឺ និង​ស្ថានភាព​ផ្សេងៗ​ទៀត​បាន ដើម្បី​ទទួលបាន​ជីវិត​ដ៏​មាន​សុខ​ភាពល្អ​។​
 
​ខាងក្រោម​នេះ​គឺជា​ចំនួន​ថ្ងៃ​នៃ​ការព្យាបាល​, គ្រប់គ្រង​, ឬ​កាត់បន្ថយ​អាកា​រៈ​ជំងឺ​សំខាន់ៗ​៖
1. សម្ពាធ​ឈាម​ឡើង​ខ្ពស់ (​រយៈពេល ៣០​ថ្ងៃ​)
2. បញ្ហា​ក្រពះ​(​រយៈពេល ១០​ថ្ងៃ​)
3. ជំងឺ​ទឹកនោមផ្អែម (​រយៈពេល ៣០​ថ្ងៃ​)
4. ទល់លាមក (​រយៈពេល ១០​ថ្ងៃ​)
5. ជំងឺមហារីក (​រយៈពេល ១៨០​ថ្ងៃ​)
6. ជំងឺរបេង (​រយៈពេល ៩០​ថ្ងៃ​)
7. អ្នកជំងឺ​រលាក​សន្លាក់​គួរតែ​ធ្វើ​ទៅតាម​វិធីសាស្ត្រ​ខាងលើនេះ​តែ ៣​ថ្ងៃ​បាន​ហើយ​ក្នុង​មួយ​សប្តាហ៍​ដំបូង ហើយ​ចាប់ពី​សប្តាហ៍​ទី​ពីរ​ទៅ​គួរតែ​ធ្វើជា​រៀងរាល់ថ្ងៃ​។​
 
​ការព្យាបាល​មួយ​នេះ​មិនមាន​ផល​រំខាន​អ្វី​ទាំងអស់ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ នៅពេល​ចាប់ផ្តើម​ប្រើ​វិធី​ព្យាបាល​មួយ​នេះ​អ្នក​ប្រហែលជា​ត្រូវ​នោម​ច្រើន​បន្តិច​។ វា​គឺជា​រឿង​ល្អ​ទេ​បើសិនជា​យើង​ប​ន្តិ​ធ្វើបែបនេះ អោយក្លាយ​ទៅជា​ទម្លាប់​ស​ម្រា​ប់​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​។ ចូរ​ផឹកទឹក និង​ធ្វើអោយ​ខ្លួនឯង​មាន​សុខភាព​ល្អ​រហូត​។​
 
​ចំពោះ​ប្រជាជន​ចិន និង​ជប៉ុន​ពួកគេ​តែង​ផឹក​ទឹកតែ​ក្តៅ​ពេលបាយ ហើយក៏​មិន​ផឹកទឹក​ត្រជាក់​ដែរ​។ វា​ប្រហែលជា​ដល់ពេល​ដែល​យើង​ត្រូវ​សម្រប​ខ្លួន​ទៅតាម​ទម្លាប់​ផឹកទឹក​របស់​ពួកគេ​ហើយ​។​
 
​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ផឹកទឹក​ត្រជាក់ អត្ថបទ​មួយ​នេះ​ប្រហែលជា​អ្នក​អាច​យកទៅ​អនុវត្តបាន​ហើយ​។ យក​ល្អ​គួរតែ​ផឹកទឹក​ត្រជាក់​មួយ​ពេក​ក្រោយ​ពេលបាយ​មួយពេល​។ ទោះបីជា​យ៉ាងណាក៏ដោយ ទឹក​ត្រជាក់​នឹង​នឹង​ធ្វើអោយ​សារធាតុ​ដែលមាន​ជាតិ​ប្រេង​ទៅជា​រឹង​ដែល​អ្នក​ទើបតែ​ញ៉ាំ​រួច​។ វា​នឹង​បន្ថយ​ការរំលាយ​អាហារ​។​
 
​នៅពេល​កាកសំណល់​មួយ​នេះ​មានប្រតិកម្ម​ជាមួយ​អាស៊ីត វា​នឹង​បំបែក និង​ត្រូវបាន​ពោះវៀន​បឺត​ស្រូប​បាន​លឿន​ជា​អាហារ​ដែល​រឹងៗ​ផ្សេងៗ​ទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com