ជាតិ
ស្រុត​ផ្លូវ​នៅ​ខណ្ឌ​ជ្រោយចង្វារ អភិបាលខណ្ឌ​សន្និដ្ឋានថា ទំនង​មកពី​ការបាក់​ច្រាំងទន្លេ​
06, Mar 2021 , 10:47 am        
រូបភាព
​ភ្នំពេញ​៖ អភិបាលខណ្ឌ​ជ្រោយចង្វា​រលោក ឃ្លាំង ហួត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ករណី​ផ្លូវ​ស្រុត​នៅ​ខណ្ឌ​ជ្រោយចង្វារ លោក​មិន​បានដឹង​ពី​មូលហេតុ​ច្បាស់លាស់​ឡើយ ប៉ុន្តែ​លោក​សន្និដ្ឋានថា ទំនង​មកពី​ការបាក់​ច្រាំងទន្លេ​។ ទោះជា​យ៉ាងណា លោ​កថា​បច្ចុប្បន្ន​ខាង​ជំនាញ​សាធារណការ​ក្រុង បាន​ចុះទៅ​មើល​ទីតាំង​កើតហេតុ​រួចហើយ​។​


​បើតាម​លោក ឃ្លាំង ហួត ផ្លូវ​ស្រុត​ដែល​នៅតាម​បណ្ដោយ​ផ្លូវ​ទន្លេសាប គល់ស្ពាន​ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មាន​ទំហំ​ជាង​មួយ​ម៉ែត្រការ៉េ​។ ផ្លូវ​ស្រុត​នៅបាន​កើត​ឡើយ​នៅ​យប់​ថ្ងៃទី​៥ មីនា ឆ្នាំ​២០២១​។​
 
«​ឥឡូវ​ហ្នឹង​ខាង​ជំនាញ​សាធារណការ​ក្រុង​បាន​ចុះទៅ​មើល​ហើយ​។ យើង​ប្រញាប់​ជួយ​ជុល ព្រោះ​បើ​មិន​អ៊ីចឹង​អាចមាន​គ្រោះថ្នាក់ ឥឡូវ​យើង​បិទ​សិន​។ អាចមកពី​ការបាក់​ច្រាំងទន្លេ ព្រោះ​នៅ​នោះ​ជិត​មាត់ទន្លេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អភិបាលខណ្ឌ​ជ្រោយចង្វារ​៕
 
 

Tag:
 ភ្នំពេញ​
  ផ្លូវ​
  ជ្រោយចង្វារ
© រក្សាសិទ្ធិដោយ thmeythmey.com