ពីនេះ ពីនោះ
ពាក្យ «​គណនេយ្យភាព​» មានន័យ​ច្បាស់លាស់​ដូចម្តេច​?
07, Mar 2021 , 7:29 am        
រូបភាព
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បាន​ពន្យល់​ពាក្យ «​គណនេយ្យភាព​» មានន័យថា ភាព​អាច​ទទួលខុសត្រូវ​, ភាព​អាច​គណនា​បាន​, ភាព​អាច​ពន្យល់បាន​។

 
​នៅក្នុង​ន័យ​ទូលាយ «​គណនេយ្យភាព​» គឺជា​ទស្សនទាន​មួយ​នៃ​ក្រុម​សីលធម៌  និង​អភិបាលកិច្ច  ដែលមាន​អត្ថន័យ​ទូលំទូលាយ និង​អាច​ត្រូវ បាន​គេ​ប្រើ​ទាំង​នៅក្នុង​វិស័យ​សាធារណៈ​វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​។ ក្នុងន័យ «​គណនេយ្យភាព​»  នេះដែរ គឺ​សំដៅ​ទៅលើ​ការទទួលស្គាល់ និង​ការទទួលខុសត្រូវ​ចំពោះ​សកម្មភាព ការសម្រេចចិត្ត និង​គោលនយោបាយ ដែល​បាន​អនុវត្ត​នៅក្នុង​តួនាទី ភារកិច្ច និង​ដែន​សមត្ថកិច្ច​របស់ខ្លួន​៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com