ជាតិ
បទសម្ភាសន៍
វីដេអូ
កសិករ ឡុង គាន រកចំណូលបាន​ជាង​២​លាន​រៀល ពី​ការយក​ស្រកីដូង​ផលិត​ជា​ជី​កំ​ប៉ុ​ស្ត​
07, Mar 2021 , 7:59 am        
រូបភាព
​សៀមរាប​៖ រយៈពេល​ជាង​១​ឆ្នាំ​មកហើយ ដែល​លោក ឡុង គាន កសិករ​នៅ​ភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ចាប់ផ្តើម​ផលិត​ជី​កំ​ប៉ុ​ស្ដ ដោយ​យក​ស្រកីដូង កិន​លាយ​បញ្ចូល​គ្នា​ជាមួយ​ធាតុ​ផ្សំ​ផ្សេងៗ​។ របរ​ជា​លក្ខណៈ​គ្រួសារ​នេះ ជួយ​ឱ្យ​លោក ឡុង គាន រកចំណូលបាន​ជាង​២​លាន​រៀល​ក្នុង​មួយខែ បន្ថែម​ពីរ​បរ​ដទៃ​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង​ក្រុមការងារ នៃ​សារព័ត៌មាន​ថ្មីៗ ណិ​ង​លោក ឡុង គាន កសិករ​ច្នៃ​ស្រកីដូង ជា​ជីកំប៉ុស​ត្ត ក្នុង​ឃុំ​ព្រះ​ដាក់​ដូចតទៅ​៖ 
 
 
​ផ្តើម​ពី​ការ​ប៉ិនប្រសព្វ ជាមួយ​ការងារ​កសិកម្ម លោក ឡុង គាន បាន​ទាញ​ឱកាស​ផលិត​ជី​កំ​ប៉ុ​ស្ដ​លក់ ក្រោយពី​មានការ​ជំរុញ​បន្ថែម ពី​គម្រោង​អភិវឌ្ឍន៍​កសិកម្ម​នៅក្នុង​ស្រុក​។ អង្គការ​កសិកម្ម IDE បាន​ជួយ​សម្រួល​ទិញ​សម្ភារ មានដូចជា​ម៉ាស៊ីន​កិន​ស្រកីដូង និង​ជួយ​រក​ទីផ្សារ​ជាដើម​។​
 
​តាម​ការរៀបរាប់​ពី​កសិករ ឡុង គាន ធាតុ​ផ្សំ​សំខាន់ៗ ដែល​លោក​យកមក​ផលិត​ជី​កំ​ប៉ុ​ស្ដ រួមមាន ស្រកីដូង អង្កាម លាមក​គោ និង​លាយ​បញ្ចូល​គ្នា​ជាមួយ​ថ្នាំ​សម្លាប់​រោគ​ផ្សិត​។ សម្រាប់​បច្ចេកទេស​វិញ គឺ​ត្រូវយក​ស្រកីដូង​កិន រួច​រាង​យក​សាច់​ម៉ដ្ឋ  លាយ​ជាមួយ​ផេះ​អង្កាម លាមក​គោ ដី​លាយ​ដែលមាន​ជីវជាតិ និង​ថ្នាំ​សម្លាប់​មេរោគ​ផ្សិត​។​
 
​សព្វថ្ងៃ​លោក ឡុង គាន ផលិត​ជី​កំ​ប៉ុ​ស្ដ​នេះ​ជាមួយ​ប្រពន្ធ គឺ​បន្ទាប់បន្សំ​ពី​ការងារ​កសិកម្ម​ដទៃទៀត ដូចជា​ដាំ​បន្លែ​ជាដើម​។ ក្នុង​មួយខែ កសិករ​រូបនេះ​អាច​ផលិត​បាន​ជី​កំ​ប៉ុ​ស្ដ​ទាំង​លក់រាយ​និង​បោះ​ដុំ ចន្លោះ​ពី​២០០​ទៅ​៣០០​កា​រ៉ុង​តូច ហើយ​ក្នុង​មួយ​កា​រ៉ុង​លក់បាន​ពី​៨​ពាន់​ទៅ​១​ម៉ឺន​រៀល​៕
 


 


 
 

Tag:
 កសិកម្ម​
 ​ជី​កំ​ប៉ុ​ស្ដ​
  ស្រកីដូង​
 ​ឡុង គាន​
  បន្ទាយស្រី​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com