ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់បាន​សុខភាព​រឹងមាំ កុំ​បោះបង់ចោល​ទម្លាប់​ទាំងនេះ​
09, Mar 2021 , 6:59 am        
រូបភាព
​ដោយ​មិន​គិត​អំពី​កម្រិត​នៃ​សកម្មភាព​រា​ង្គ​កាយ ភេទ ឬ របៀប​រស់នៅ របស់​អ្នក​ក្នុងពេល​បច្ចុប្បន្ន​។ ទាំងនេះ​ជា​ទម្លាប់​ងាយៗ ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​សុខភាព​អ្នក​រឹងមាំ​ង​ជានិច្ច​៖

 
១.​ជ្រើសរើស​របប​អាហារ​ដែលមាន​សុខភាព​ល្អ​
​ការចូល​ចិត្ត​ញ៉ាំ និង ការខ្វះ​ការធ្វើ​លំ​ហាត់ប្រាណ អាច​ឲ្យ​អ្នក​ទៅជា​ធាត់ ដុះ​ក្បាលពោះ ដែល​នេះ ជា​ស្ថានភាព​មួយ​ប្រមូលផ្ដុំ​ដោយ​ជំងឺ​ជាច្រើន​ប្រភេទ​ដូចជា ជំងឺលើសឈាម ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល ទឹកនោមផ្អែម និង​ជំងឺ​ផ្សេងៗ​ទៀត ។ ជ្រើសរើស​អាហារ​ដែល​ផ្ដល់​ផល​ល្អ​ដល់​សុខភាព នៅក្នុង​មុខម្ហូប​ប្រចាំថ្ងៃ​របស់​អ្នក ដោយ​ទទួលទាន​បន្លែ និង ផ្លែឈើ​ស្រស់ៗ​ឲ្យ​បាន​ច្រើន កាត់បន្ថយ​សាច់ ស្ករ និង អាហារ​ចៀន ។ ប្រសិនបើ​អ្នកមាន​បំណង​បង្កើន​អាហារ​ប្រឆាំង​អុកស៊ីតកម្ម អ្នក​ត្រូវ​ទទួលទាន​ផ្លែឈើ និង បន្លែ​ចម្រុះ​ឲ្យ​បាន​ច្រើន (​ពី ៧ ទៅ ១០ មុខជា​រៀងរាល់ថ្ងៃ​) ជាជាង​ការពឹង​ផ្អែកលើ​សារជាតិ​បន្ថែម​សម្រាប់​អាហារ​តែមួយ​នោះ​។​
 
២.​ធ្វើ​លំ​ហាត់ប្រាណ​
​ដំណើរការ​រំលាយ​អាហារ​ក្នុង​រាងកាយ កាន់តែ​ចុះខ្សោយ​នៅពេល​អ្នក​ឈានចូល​វ័យ​ចំណាស់ ដូចនេះ​វិធីសាស្ត្រ​តែមួយគត់ ក្នុងការ​បង្កើនល្បឿន​នៃ​ការរំលាយ​អាហារ គឺ​ការហាត់​ប្រាណ ។​
​មិន​ថា​អ្នក​ស្ថិតក្នុង​វ័យ​ណា​ទេ ការធ្វើ​លំ​ហាត់ប្រាណ​ដ៏​ទៀងទាត់​មួយ (៣០ នាទី​ជា​រៀងរាល់ថ្ងៃ ២-៣ ដង​ក្នុង​មួយ​សប្ដាហ៍​) ។​
 
៣.​ការត្រួតពិនិត្យ​សុខភាព​ឲ​ទៀងទាត់​
​ការត្រួតពិនិត្យ​សុខភាព​យ៉ាង​ទៀត​ទាត់ ដែល​ត្រូវធ្វើឡើង​យ៉ាងហោចណាស់​មួយឆ្នាំ​ម្ដង មាន​សារៈសំខាន់​ជា​ចាំបាច់ ដើម្បី​ថែទាំ​សុខភាព​របស់​អ្នក ឲ្យ​ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ ថែមទាំង​ជួយ​បង្ការ​ជំងឺ​នានា​នៅពេល​អនាគត​ផងដែរ ។​
 
៤.​អនុវត្ត​វិធីសាស្ត្រ​ការពារ​ស្បែក​
​មហារីក​ស្បែក កើតចេញពី​ការ​ខូច DNA នៅក្នុង​កោសិកា​ស្បែក ដូចនេះ អ្នក​ត្រូវធ្វើ​ការការពារ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន ជាពិសេស​អ្នក​ដែល​ធ្វើការ​នៅក្រោម​កម្ដៅថ្ងៃ​ញឹកញាប់​។​
 
៥.​គេង​គ្រប់គ្រាន់​
​ការ​គេង​បាន​គ្រប់គ្រាន់ នឹង​ជួយ​ឲ​អ្នក​ស្រស់ស្រាយ មិនមាន​អារម្មណ៍​ធុញថប់​។ រាងកាយ​ដែល​បាន​សម្រាក​ជួយ​ជួសជុល និង ព្យាបាល​ជាលិកា និង​កោសិកា​នានា​។ ប្រសិនបើ​អ្នក ទទួលទានដំណេក​មិន​គ្រប់គ្រាន់ នឹង​បង្កើន ហានិភ័យ​នៃ​ជំងឺ​បេះដូង និង លើសឈាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com