ពីនេះ ពីនោះ
«​ស្វែងយល់​»​និង​«​ឈ្វេងយល់​»​ប្រើ​មួយណា​ទើបត្រូវ​?
09, Mar 2021 , 7:29 am        
រូបភាព
«​ស្វែង​» និង​«​ឈ្វេង​»​គឺ​សុទ្ធតែជា​ពាក្យ​មាននៅ​ក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។ ប៉ុន្តែ​ពាក្យ​ទាំងពីរ​នេះ​សម្រាប់​ប្រើ​ក្នុងន័យ​ខុសគ្នា​។

 
​ពាក្យ «​ស្វែង​» មានន័យថា ស្វះពន្លះ​រក​,​សង្វាត​រក​,​ខំប្រឹង​រក​ឲ្យ​បាន​ដូច​បំណង​។ ពាក្យ «​ស្វែង​» ប្រើ​ជា ស្វែងស្វះ​ក៏បាន ស្វែងស្វះ​ក៏បាន​មានន័យថា ខំប្រឹង​ស្វះពន្លះ​រក​ក្នុង​ទី​ឆ្ងាយៗ​។ ឧទាហរណ៍​៖ ស្វែងរក​អ្វីមួយ​ឲ្យ​ឃើញ​។​
 
 ចំណែក ពាក្យ «​ឈ្វេង​» មានន័យថា ថ្លា​ជ្រះ​ឥត​មន្ទិល​។ ពាក្យ​នេះ ប្រើ​ជាមួយនឹង​ពាក្យ យល់​។ ឧទាហរណ៍​៖ ឈ្វេងយល់​អ្វីមួយ​ឲ្យ​បានច្បាស់លាស់​។ ឈ្វេងយល់​មានន័យថា រំពឹងគិត​យល់​ដោយ​ប្រាជ្ញា​ដ៏​ភ្លឺ​ថ្លា​៕ 
 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com