COVID-19
ជាតិ
ក្រសួងអប់រំផ្អាកសាលារៀននៅស្រុកពាមរក៍ ខេត្តព្រៃវែងជាបណ្តោះអាសន្ន
08, Mar 2021 , 11:08 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសសម្រេចបិទសាលារៀនរដ្ឋ និងឯកជនដែលស្ថិតនៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែងជាបណ្តោះអាសន្នសិន ក្រោយពីអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឆ្លងរាលដាលដល់ខេត្តនេះ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី៨ ខែមីនាថា សិស្សានុសិស្សដែលសិក្សានៅតាមសាលារៀនដែលបានបិទនេះ នឹងបន្តការរៀនតាមអនឡាញវិញ។
កន្លងមក ក្រសួងអប់រំ ក៏បានសម្រេចបិទសាលារៀនរដ្ឋ និងឯកជននៅរាជធានីភ្នំពេញ និងកណ្តាល និងព្រះសីហនុផងដែរ។ មកដល់ពេលនេះ កម្ពុជាមានករណីកូវីដ-១៩សរុប១០១១ករណី ដោយ ៥០១ករណីពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន ៥១៧ករណី ក្នុងនោះអ្នកជំងឺព្រឹត្តិការណ៍២០កុម្ភៈ មានចំនួន ៣១នាក់ដែលត្រូវបានអនុញាតឲ្យចេញពីមន្ទីរពេទ្យ៕


© រក្សាសិទ្ធិដោយ thmeythmey.com