ជាតិ
សុខភាព
កម្ពុជា មានពលរដ្ឋ និងយោធាជាង១៧ម៉ឺននាក់ បានចាក់វាក់សាំងកូវីដ-១៩
09, Mar 2021 , 5:12 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជាមានពលរដ្ឋចំនួន១៧៥,៦៧៥នាក់ហើយ   បានចាក់វាក់សាំងកូវីដ-១៩(COVID-19) ដោយ ក្នុងនោះមានស្ត្រីជាង២,៦៩ម៉ឺននាក់។ ក្នុងចំណោមអ្នកដែលបានទទួលវាក់សាំង  មានក្រុមពលរដ្ឋអាទិភាព ជាង៧,៧ម៉ឺននាក់ និងកងទ័ពជាងជាង៩,៧ម៉ឺននាក់។ នេះបើតាមរបាយការណ៍ដោយឡែកពីគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។

 
កម្ពុជា ចាប់ផ្តើមចាក់វ៉ាក់សាំង ប្រភេទស៊ីណូហ្វាមរបស់ចិន នៅថ្ងៃទី១០ខែកុម្ភៈ ខណៈការចាក់វ៉ាក់សាំងអាស្ត្រាហ្ស៊ីណិកា (AstraZeneca) របស់អង់គ្លេស ដែលផលិតនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៤មីនាមក។ 
 
វ៉ាក់សាំងស៊ីណូហ្វាម ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាចចាក់លើមនុស្សអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំប៉ុណ្ណោះ។ រីឯវ៉ាក់សាំងអាស្ត្រាហ្ស៊ីណិកា (AstraZeneca) សម្រាប់ចាក់លើមន្ត្រី និងពលរដ្ឋអាទិភាពដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ បច្ចុប្បន្ន ទីតាំងចាក់វាក់សាំង បានពង្រីកដល់ទាំង២៥រាជធានី-ខេត្ត។ 
 
គិតត្រឹមថ្ងៃទី៨មីនានេះ កម្ពុជាមានករណីកូវីដ-១៩ សរុប១០៦០ករណី ដោយ៥៤៩ករណី ពាក់ព័ន្ធសហគមន៍២០កុម្ភៈ៕ 
 
 
 
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com