ជាតិ
យុវជនសកម្ម សេវាល្អ
មេភូមិល្អឺនជងលោក ហ្វែន លីឃៀង ថាការផ្ដល់បណ្ណក្រីក្រជូនពលរដ្ឋមិនលំអៀងឡើយ
11, Mar 2021 , 4:39 pm        
រូបភាព
ដោយ៖ ថាន់ ពេជ្រយ (យុវជនរតនគិរី)

រតនគិរី៖  ពលរដ្ឋក្រីក្រ ចំនូន២៥គ្រួសារ នៅភូមិល្អឺនជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី បានទទួលបណ្ណក្រីក្រពីរដ្ឋាភិបាល ដើម្បីជួយសម្រួលជីវភាពគ្រួសារ។ លោក ហ្វែន លីឃៀង មេភូមិល្អឺនជង បានប្រាប់ថា ការផ្តល់បណ្ណក្រីក្រជូនពលរដ្ឋនៅភូមិល្អឺនជង មានភាពយុត្តិធម៌មិនលំអៀងទៅពលរដ្ឋណាម្នាក់ ឬបែងចែកបក្សពួកនោះឡើយ។ លោក លីឃៀង បានបញ្ជាក់ដូច្នេះថា៖ «ខាងភូមិខ្ញុំមិនលំអៀងទេ ដោយសារពួកខ្ញុំ ចុះសម្ភាសរួចហើយ ពួកខ្ញុំស្រង់ពិន្ទុធ្លាក់ជាប់ បិទនៅសាលាភូមិ ហើយហៅប្រជុំទៀត ដើម្បីឱ្យគណៈកម្មាការជំទាស់»។  មេភូមិរូបនេះបានបន្ថែមថា បណ្ណក្រីក្រមានសុពលភាពរយៈពេល៣ឆ្នាំ  ហើយលោកតែងតែធ្វើបច្ចុប្បន្នភាព១ ឬ២ឆ្នាំម្ដង។ បើតាមលោក លីឃៀង ក្រៅពីផ្ដល់បណ្ណក្រីក្រជូនពលរដ្ឋក្រីក្រ លោកក៏បានផ្ដល់សម្ភារ និងគ្រាប់ពូជធ្វើកសិកម្មបន្ថែម ដើម្បីជួយជីវភាពគ្រួសារក្រីក្រក្នុងភូមិកាន់តែប្រសើរ។


ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាងទស្សនាកិច្ចសម្ភាសរបស់យុវជនរតនគិរី ជាមួយលោកហ្វែន លីឃៀង មេភូមិល្អឺនជង និងពលរដ្ឋក្រីក្រក្នុងភូមិល្អឺនជងខេត្តរតនគិរី  ដូចតទៅ៖
 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
អត្ថបទនិង វីដេអូ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ៕
 

Tag:
 បណ្ណក្រីក្រ
  ហ្វែន លីឃៀង
 មេភូមិ
 សេវាសាធារណៈ
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com