អត្ថបទពាណិជ្ជកម្ម
ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ១០០កេស ដល់មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
11, Mar 2021 , 6:09 pm        
រូបភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា សរុប១០០កេស ជូនមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដែលកំពុងផ្ដល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រើប្រាស់ និងចែកជូនពលរដ្ឋដែលអញ្ជើញមកទទួលវ៉ាក់សាំង។
 
លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ការបរិច្ចាគទឹកបរិសុទ្ធនេះ ធ្វើឡើងក្រោមយុទ្ធនាការ «ទឹកចិត្តកម្ពុជា»។ យើងសង្ឃឹមថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អាចឆ្លើយតបទៅនឹងទឹកចិត្តដ៏អស្ចារ្យរបស់ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យក្នុងការបំពេញបេសកកម្មនេះ ក៏ដូចជាការរួមសុខទុក្ខក្នុងនាមជាខ្មែរតែមួយ ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលសេវាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ផងដែរ»។


 
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដោយការផ្ដល់ជូននូវទឹកបរិសុទ្ធ កម្ពុជា ១០០កេស ក្នុង១មន្ទីរពេទ្យ ជូនដល់មន្ទីរពេទ្យផ្សេងទៀត ដែលកំពុងផ្ដល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាកាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះផងដែរ។
 
គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ដែលបង្កើតក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបបានប្រកាសបរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ៕
 



(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 KHB
© រក្សាសិទ្ធិដោយ thmeythmey.com