ពីនេះ ពីនោះ
«ក្លែង» និង«ខ្លែង»មានន័យខុសគ្នាស្រឡះ
13, Mar 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ «ក្លែង»មានន័យថា ធ្វើឲ្យប្លែកចាករូបរាងដើមទៅយករូបរាងថ្មីដើម្បីកុំឲ្យគេស្គាល់។ ចំណែក «ខ្លែង»សម្រាប់សម្គាល់លើឈ្មោះសត្វស្លាបមួយប្រភេទ។

 
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ក្លែង» ជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យប្លែកចាករូបរាងដើមឲ្យទៅជារូបរាងថ្មី ដូចជាពោលសម្តីដើម ទៅជាសម្តីថ្មី។ ក្លែងរូប, ក្លែងសម្តី, ក្លែងសំឡេង។ ពាក្យក្លែង គេប្រើផ្សំជាមួយពាក្យ ក្លាយ បានជាពាក្យ ក្លែងក្លាយ មានន័យថា ដែលមិនសុទ្ធ មិនដូចប្រភពដើម។ល។ 
 
ចំណែកពាក្យ «ខ្លែង» មានន័យថា ជាឈ្មោះសត្វស្លាប ដែលមានសម្បុរក្រហមក្រមៅ ត្រង់កមានសម្បុរ ស ចំពុះខុប ក្រញាំជើងរបស់វាចំណាប់មាំអាចចាប់សត្វដើម្បីធ្វើជាអាហារបាន។ «ខ្លែង» សម្រាប់សម្គាល់រូបសត្វស្លាប ដែលធ្វើពីក្រដាស ថង់ផ្លាស្ទិក ឈើ និងខ្សែអំបោះដើម្បីបង្កើតបានជាខ្លែង សម្រាប់បង្ហើរទៅលើអាកាស៕  
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com