ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពីចិញ្ចឹមបែបគ្រួសារ លោក សុខន ក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីនៅត្បូងឃ្មុំ
×
ដោយ៖ ជី ចំរ៉ុង
ត្បូងឃ្មុំ៖ លោក ចន សុខន ជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី នៅភូមិអណ្ដូងពេជ្រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ដើមឡើយ លោក សុខន ចិញ្ចឹមបង្គងដើម្បីកម្សាន្តប៉ុណ្ណោះ ប៉ុន្តែដោយទទួលបានផលល្អនិងងាយស្រួលចិញ្ចឹម លោកក៏បានចាប់យករបរនេះ ដោយបើកកសិដ្ឋានចិញ្ចឹមបង្កង ដើម្បីភ្ញាស់កូន និងលក់មេពូជ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាង លោក ចន សុខន អ្នកចិញ្ចឹមបង្កងអូស្រ្តាលីនៅខេត្តត្បូងឃ្មុំ ជាមួយលោក ជី ចំរ៉ុង អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖
«ដំបូងខ្ញុំសុំទិញមេពូជគេ១ និងកូន១០០ យកមកចិញ្ចឹមកម្សាន្តលេងហ្នឹង មិនថាយកជាអាជីពអ៊ីចឹងទេ។ តែពេលចិញ្ចឹមបានកាក់កបទៅចេះតែពង្រីកថែមទៅ» ។ នេះជាការបញ្ជាក់របស់ កសិករ សុខន ដោយលោកបានបន្ថែមថា សព្វថ្ងៃកសិដ្ឋានរបស់លោក មានមេពូជប្រមាណ៥ពាន់ក្បាល និងស្រះចំនួន៣០។
កសិដ្ឋានចិញ្ចឹមបង្កងរបស់លោក សុខន មានផ្ទៃដីជិត ៣ហិកតា ដែលលោកទើបតែបានចាប់ផ្ដើមចិញ្ចឹមអស់រយៈពេលត្រឹមតែ៨ខែប៉ុណ្ណោះ។ លោក សុខន បានបញ្ជាក់ថា៖ « [ខ្ញុំ] លក់បាន២ដងហើយ ដោយលក់បានមេដា២០០ក្បាល និងកូន២ម៉ឺនក្បាល។ តម្លៃកូនបង្កង១គូ ២ពាន់រៀល ហើយតម្លៃមេប៉ា ១គូ ១០ដុល្លារ»។
លោក សុខន ទិញស្រូវមកត្រាំទឹកទុករយៈ២យប់ និងហាល២យប់ មុននឹងដាក់ឲ្យបង្កង។ ជាមួយគ្នានេះ លោក សុខន ក៏ប្រើចំណីបង្កងដែលមានលក់លើទីផ្សារធម្មតាដែរ។ នាថ្ងៃអនាគត លោក សុខន ចង់បន្ថែមដើបដូង នៅលើដីកសិដ្ឋានរបស់លោក ដើម្បីបានចំណូលបន្ថែម និងមិនចង់ទុកដីទំនេរចោល៕
© រក្សាសិទ្ធិដោយ thmeythmey.com