COVID-19
ជាតិ
អ្នករស់នៅផ្ទះ សុគន្ធ និសា ម្នាក់ ឆ្លងកូវីដ-១៩
13, Mar 2021 , 5:29 pm        
រូបភាព
(អ្នក​រស់នៅ​ផ្ទះ​ជាមួយ​តារា​ចម្រៀង សុគន្ធ និសា) រូបភាព​ពី​ហ្វេសប៊ុក​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ
(អ្នក​រស់នៅ​ផ្ទះ​ជាមួយ​តារា​ចម្រៀង សុគន្ធ និសា) រូបភាព​ពី​ហ្វេសប៊ុក​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ
ភ្នំពេញ៖ យុវតីវ័យ២២ឆ្នាំម្នាក់ ជាអ្នករស់នៅផ្ទះជាមួយអ្នកនាង សុគន្ធ និសា បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៣ មីនានេះ។ នេះបើតាមទំព័រហ្វេសប៊ុកលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ។


 
ក្រោយលទ្ធផលតេស្តវិជ្ជមាន អ្នកជំងឺខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគារ The Great Duke។ ដោយឡែក អ្នកពាក់ព័ន្ធដែលរស់នៅក្នុងផ្ទះអ្នកនាង សុគន្ធ និសា កំពុងបន្តធ្វើចត្តាឡីស័ក។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ១០ មីនា អ្នកនាង សុគន្ធ និសា តារាចម្រៀងបានរកឃើញវិជ្ជមានកូវីដ-១៩។ 
 
គិតត្រឹមថ្ងៃទី១៣ មីនានេះ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ចំនួន ១២៦៤នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧៥១នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ បច្ចុប្បន្ន នៅមានអ្នកជំងឺចំនួន ៦៣៩នាក់ទៀតកំពុងបន្តសម្រាកព្យាបាល ខណៈមានបុរសខ្មែរម្នាក់ បានបាត់បង់ជីវិត កាលពីថ្ងៃទី១១ខែមីនា៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com