COVID-19
កំណាព្យ
ជាតិ
គ្រោះព្រោះមានះ!
14, Mar 2021 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ


បទ ពាក្យ៧
 
មានះ គ្រានេះគ្រោះក្រែលក្រៃ មានះ អាចក្ស័យព្រោះរោគកាច
មានះ បោះចោលទៅបើអាច មានះ មិនខ្លាចល្មើសបម្រាម។
មានះ រឹងត្អឹងប្រឹងប្រព្រឹត្ត មានះ ភ្លេចគិតច្បាប់មិនតាម
មានះ ជួបជុំទោះគេហាម មានះ សល់ស្នាមសោកសៅហ្មង។
មានះ នាំឲ្យគ្រោះខ្លួនឯង មានះ គ្រោះស្តែងពេលរោគឆ្លង
មានះ នាំគ្រោះគ្រួសារផង មានះ ប្អូនបងបាត់គ្រប់គ្នា។
មានះ នាំមកនូវកង្វល់ មានះ បន្សល់គ្រោះគ្រាំគ្រា
មានះ នាំទុក្ខកម្ពុជា មានះ គ្រប់គ្នានឹងសោកស្តាយ។
មានះ ហុចផលពុំប្រសើរ មានះ ជុំដើរលេងសប្បាយ
មានះ ខុសរឿងអន្តរាយ មានះ  ចាកកាយគ្រប់គ្នាសុខ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com