ជាតិ
សង្គមជាតិ
ជនល្មើសក្នុងអំពើឃាតកម្មដ៏ឃោរឃៅលើក្មេងអាយុ២ឆ្នាំ ត្រូវសមត្ថកិច្ចចាប់បានហើយ
14, Mar 2021 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
ទីបំផុត សមត្ថកិច្ចចាប់បានជនល្មើស ដែលបានសម្លាប់ក្មេងប្រុសអាយុប្រមាណ២ឆ្នាំម្នាក់ យ៉ាងឃោរឃៅនោះហើយ ក្រោយឡោមព័ទ្ធចាប់ ជាង២ម៉ោង។ លោក កែវ រ៉ម នាយរងប៉ុស្តិ៍រលាំងចក បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅមុននេះយ៉ាងដូច្នេះ៖ «ចាប់បានហើយ! ប្រើរយៈពេលជាង២ម៉ោង។ បាញ់ផ្សែង បាញ់ទឹកផង គាស់ផ្ទះ(ជនល្មើសចូលសំងំ)ផង ទម្រាំចាប់»។

 
នៅវេលាប្រហែលថ្ងៃត្រង់ ថ្ងៃទី១៤មីនានេះ មានហេតុការណ៍ឃាតកម្មដ៏រន្ធត់មួយ បានកើតឡើងលើក្មេងអាយុ២ខួបម្នាក់ នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងខេត្តកំពង់ស្ពឺ។ លោក កែវ រ៉ម នាយរងប៉ុស្តិ៍រលាំងចកប្រាប់សារព័ត៌មានថ្មីៗថា ជនល្មើសបានកាប់ក្មេងរងគ្រោះ ដល់បាត់បង់ជីវិត។

តាមលោក កែវ រ៉ម នាយរងប៉ុស្តិ៍រលាំងចក ហេតុការណ៍ដ៏ឃោរឃៅនេះ ពុំធ្លាប់កើតមាននៅក្នុងដែនដីឃុំរលាំងចកនោះទេ ពីមុនមក។ 
 
បច្ចុប្បន្ន ជនល្មើសត្រូវបានបញ្ជូនទៅសាកសួរបន្ថែម នៅស្នងការនគរបាលខេត្តកំពង់ស្ពឺ។ នេះបើតាមនាយរងប៉ុស្តិ៍រលាំងចក ដែលបានបន្តទៀតថា ជនល្មើស និងជនរងគ្រោះ រស់នៅភូមិជាមួយគ្នា ហើយជនល្មើសទំនងជាប្រើប្រាស់គ្រឿងញៀនហួសកម្រិត ហើយមានបញ្ហាស្មារតីផង។ នេះជាសន្និដ្ឋានរបស់ នាយរងប៉ុស្តិ៍រលាំងចក។ តែយ៉ាងណា លោក រ៉ម បញ្ជាក់ថា អាជ្ញាធរ នឹងបញ្ជាក់របាយការណ៍លម្អិត ក្រោយការសាកសួរជនល្មើសបញ្ចប់៕
 

Tag:
 ឃាតកម្ម
  កំពង់ស្ពឺ
 កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com