COVID-19
ជាតិ
ករណីវិជ្ជមាន COVID-19 ២០នាក់ទៀត ខណៈអ្នកជំងឺ៨៣នាក់បានជាសះស្បើយ
15, Mar 2021 , 8:16 am        
រូបភាព
ករណីវិជ្ជមានកន្លងមកនៅខេត្តព្រៃវែង។ រូបថត មន្ទីរព័ត៌មានខេត្ត
ករណីវិជ្ជមានកន្លងមកនៅខេត្តព្រៃវែង។ រូបថត មន្ទីរព័ត៌មានខេត្ត
ដោយ: ថ្មីៗ
ក្នុងសេចក្តីប្រកាសព័ត៌មាន​របស់ខ្លួននៅ​ថ្ងៃនេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ពី​ករណីឆ្លងកូវីដ-១៩ ចំនួន​២០នាក់ទៀតនៅកម្ពុជា ដោយក្នុងនោះមាន១៨នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ)។ គិតមកដល់ពេលនេះ កម្ពុជា​ អ្នកជំងឺ​​កូវីដ-១៩ សរុប​១៣២៥នាក់ ដោយករណីសហគមន៍២០កុម្ភៈ មាន​ដល់ទៅ៨១០នាក់ ដែល​រាលដាល​ដល់​១០រាជធានី-ខេត្ត រួមមានភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និង​បាត់ដំបង ក្នុងនោះអ្នកជំងឺភាគច្រើនជាជនជាតិចិន ខ្មែរ បន្ទាប់មកវៀតណាម និងជាតិសាសន៍ផ្សេងទៀត។ ជាមួយគ្នានេះ អ្នកជំងឺ​៨៣នាក់ទៀតបានជាសះស្បើយ។



តាមក្រសួងសុខាភិបាល អ្នកឆ្លង១៨នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ គឺអ្នករស់នៅរាជធានីភ្នំពេញទាំងអស់ មានដូចជាខណ្ឌច្បារអំពៅ ខណ្ឌដូនពេញ ខណ្ឌមានជ័យ ខណ្ឌបឹងកេងកង ខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌ៧មករា និងខណ្ឌកំបូល។ ចំណែកអ្នកឆ្លង២នាក់ មានម្នាក់ជាពលករខ្មែរ មកពីប្រទេសថៃ ដែលមានអាសយដ្ឋាននៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតជាខ្មែរដែលមានអាសយដ្ឋាននៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ធ្វើដំណើរពីប្រទេសសិង្ហបុរី។ 

ដោយឡែកក្នុងចំណោម​អ្នកសះស្បើយទាង៨៣នាក់ មាន​៦នាក់ ជាកងទ័ពមួកខៀវកមម្ពុជា ដែលបានត្រឡប់មកពីប្រទេសអាហ្វ្រិក បន្តជើងហោះហើរនៅឥណ្ឌា មកដល់កម្ពុជានៅថ្ងៃទី ២១កុម្ភៈ និង៥នាក់ជាជនជាតិចិន ដែលធ្វើដំណើរពីប្រទេសចិន មកដល់កម្ពុជា កាលពីថ្ងៃទី ១១កុម្ភៈ។ ចំណែកមនុស្ស៧២នាក់ទៀតដែលសះស្បើយ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ 

គិតមកដល់ពេលនេះ កម្ពុជា​ អ្នកជំងឺ​​កូវីដ-១៩ សរុប​១ ៣២៥នាក់ ដោយករណីសហគមន៍២០កុម្ភៈ មាន​ដល់ទៅ ៨១០នាក់ ដែល​រាលដាល​ដល់​១០រាជធានី-ខេត្ត រួមមានភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និង​បាត់ដំបង ក្នុងនោះអ្នកជំងឺភាគច្រើនជាជនជាតិចិន ខ្មែរ បន្ទាប់មកវៀតណាម និងជាតិសាសន៍ផ្សេងទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com