កីឡាអន្តរជាតិ
អន្តរជាតិ
Pele សាទរ Ronaldo ដែលស៊ុតបាល់បញ្ចូលច្រើនជាងខ្លួនសម្រាប់ការប្រកួតផ្លូវការ
15, Mar 2021 , 11:08 am        
រូបភាព
Ronaldo បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងរយៈពេលត្រឹម៣២នាទីក្នុងជ័យជម្នះ ៣-១ របស់ Juventus នៅទឹកដី Cagliari នៃក្របខណ្ឌ Serie A។ បីគ្រាប់បន្ថែមនេះ នាំឲ្យខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់មានគ្រាប់បាល់បញ្ចូលទីសរុប៧៧០ក្នុងអាជីពរបស់ខ្លួន ខណៈ Pele មាន៧៦៧គ្រាប់។

 
«សូមអបអរសាទរចំពោះការបំបែកកំណត់ត្រារបស់ខ្ញុំលើចំនួនគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតផ្លូវការ»។ លោក Pele បានសរសេរយ៉ាងដូច្នេះទៅកាន់ Ronaldo តាមរយៈគណនី Instagram របស់ខ្លួន ជាមួយនឹងការកោតសរសើរ ដោយអះអាងបន្ថែមថា លោកចូលចិត្តមើល Ronaldo លេងខ្លាំងណាស់។
 
របាយការណ៍មួយចំនួនបានបញ្ជាក់ថា អតីតខ្សែប្រយុទ្ធអូទ្រីស និងឆេកូស្លូវ៉ាគី Josef Bican ជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងអាជីពដោយមានរហូតដល់៨២១គ្រាប់ ប៉ុន្តែទិន្នន័យ Rec.Sport.Soccer (RSSSF) បានបង្ហាញចំនួនត្រឹមតែ៨០៥គ្រាប់ ក្នុងនោះ២៧គ្រាប់ជាការស៊ុតបាល់បញ្ចូលទីក្រៅផ្លូវសម្រាប់ក្រុមបម្រុង Rapid Vienna។ តួលេខនេះ មានន័យថា Bican មានគ្រាប់បាល់បញ្ចូលទីសរុបតែ៧៥៩គ្រាប់ប៉ុណ្ណោះ។
 
គ្រាប់បាល់ទាំង៧៧០គ្រាប់ដែល Ronaldo បានស៊ុតបញ្ចូលទីមាន ៦៦៨គ្រាប់សម្រាប់ក្លិប ក្នុងនោះ៥គ្រាប់នៅ Sporting Lisborn, ១១៨គ្រាប់នៅ Manchester United, ៤៥០គ្រាប់នៅ Real Madrid និង៩៥គ្រាប់សម្រាប់ Juventus។ ឯនៅក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldo សម្រេចបាន១០២គ្រាប់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com